header ads

Sponsor

ព្រះវិហារៈ កម្លាំង​នគរបាលជំនាញ​អន្តោប្រវេសន៍ បាន​ចុះ​បញ្ឈប់​ពិធី​រៀបចំ​អាពាហ៍ពិពាហ៍ រវាង​គូស្នេហ៍​កូន​ក​ម្លោះជា​ជន​ជាតិចិន និង​កូនក្រមុំ​ជនជាតិខ្មែរ ព្រោះ​គ្មាន​លិខិតអនុញ្ញាតតាមផ្លូវ​ច្បាប់។

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ General Department of Immigration កាលពី​ថ្ងៃទី​២​ ខែមីនា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹងថា អាពាហ៍ពិពាហ៍​មួយត្រូវបាន​បញ្ឈប់ ព្រោះ​គ្មាន​លិខិតអនុញ្ញាត​តាមផ្លូវ​ច្បាប់ នៅក្នុង​ភូមិ​កន្ទួត​ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត មាន​បុរស​ជនជាតិ​ចិន​ម្នាក់ បានមក​រៀបការ​ជាមួយ​ពលរដ្ឋ​ខ្មែរ នា​រសៀល​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៩​កន្លងទៅនេះ។​

ក្នុង​ករណីនេះ ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​អន្តោប្រវេសន៍ខេត្ត/ស្រុក និង​នគរបាល​ប៉ុស្តិ៍ បាន​សហការ​ជាមួយ​លោក​មេឃុំ​កន្ទួត ចុះ​ត្រួតពិនិត្យ និង​សាកសួរ​ជនជាតិ​ចិន​ឈ្មោះ ZENG YOUXI ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ស្នាក់នៅ​ភូមិ​សហភាព​រុស្សី សង្កាត់​ចោមចៅ ខ័​ណ្ខ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បានមក​រៀបការ​ជាមួយ​ជនជាតិខ្មែរ ឈ្មោះ ហ៊ិ​ន លី​ណា អាយុ​២៦​ឆ្នាំ ដែល​រស់នៅ​ភូមិ​កន្ទួត គ្មាន​លិខិតអនុញ្ញាត ហើយ​ត្រូវបាន​នាំមក​ប៉ុស្តិ៍​រដ្ឋបាល ដោយ​បញ្ឈប់​ការរៀប​ការ និង​ធ្វើ​កិច្ចសន្យា និង​បានកំណត់​សាមីខ្លួន​ទាំងពីរ បំពេញបែបបទ​តាមច្បាប់ គ្រប់គ្រាន់​ជាមុនសិន ទើប​អាច​រៀបការ​បាន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post