header ads

Sponsor

ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវល្បឿនលឿន (Express way) ភ្នំពេញ-ព្រះសីហនុ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ ដែលមានប្រវែងសរុប១៩០.៣៦៥គីឡូម៉ែត្រ សាងសង់ជា៤គន្លង។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ បានបញ្ជាក់ថា ផ្លូវនេះតភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ ដែលមានប្រវែងសរុប ១៩០.៣៦៥ គីឡូម៉ែត្រ សាងសង់ជា៤គន្លង ដោយ២គន្លងទៅ ២គន្លងមក ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០ ស.ម និងថ្មលាយកៅស៊ូ (ATB) ១២ ស.ម ពង្រីកទទឹងផ្លូវដល់ ២៤.៥ ម៉ែត្រ ខណ្ឌដោយសួនច្បារនៅកណ្ដាលទ្រូងផ្លូវ និងមានរបាំងអមសងខាងផ្លូវការពារសត្វ ឬមនុស្សឆ្លងកាត់ មានកន្លែងឈប់សម្រាកដែលមានលក្ខណៈងាយស្រួល មិនបង្កអោយមានការកកស្ទះចរាចរណ៍ ហើយគ្រោងប្រើប្រាស់រយៈពេលសាងសង់៤៨ខែ

សូមរំលឹកថា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ  នឹងចំណាយថវិកាប្រមាណជា ១៩០០លានដុល្លារ ដែលសាងសង់ដោយក្រុមហ៊ុនចិន ក្រោមរូបភាពវិនិយោគសាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT)។ គម្រោងផ្លូវល្បឿនលឿននេះ នឹងត្រូវ ឆ្លងកាត់ រាជធានី- ខេត្តចំនួន៤ គឺមាន រាជធានីភ្នំពេញ ,កណ្តាល ,កំពង់ស្ពី និងព្រះសីហនុ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post