header ads

Sponsor

ភ្នំពេញៈ ចោរប្លន់ប្រដាប់អាវុធ៥នាក់ដែលប្លន់យ៉ាងកក្រើកទាំងក្នុងក្រុងនិងតាមជនបទ ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនឡើងតុលាការកាលពីថ្ងៃទី ១៤មិនា ឆ្នាំ២០១៩នេះ ក្រោយពីតាមចាប់ខ្លួននៅតាមបណ្ដាខេត្តមួយចំនួន ។

ជនដៃដល់ទាំង៥នាក់ដែលត្រូវចាប់ខ្លួននេះទី ១ ឈ្មោះ លន់ ស៊ីវថេង ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ មុខរបរចោរ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១០មិនា ឆ្នាំ២០១៩ នៅមុខផ្សារហេងលី ផ្លូវលេខ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ទី២ឈ្មោះ ផេង យុទ្ធនា ហៅហ៊ឹង ភេទប្រុស អាយុ៣១ឆ្នាំ ( មានដីកាចាប់ខ្លួន ) មុខរបរចោរ មានទីលំនៅផ្ទះលេខ០៩ ផ្លូវ៧៩បេតេ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ  ត្រូវចាប់ខ្លួនកាលពីថ្ងៃ ១០មិនា ឆ្នាំ២០១៩ ។

ទី៣ឈ្មោះ ហៀង ស្រីដែត ហៅស្រីណែត ភេទស្រីអាយុ២៦ឆ្នាំ មានទីលំនៅផ្ទះលេខ៩ ផ្លូវ ៧៩បេតេ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ មុខរបរចោរ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៩ ផ្លូវ៧៩បេតេ ភូមិចំរើនផល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ។

ទី៤ឈ្មោះ ស៊ន់ សេរីវិចិត្ត ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅផ្ទះលេខ២០អឺ០ ផ្លូវលេខ២៩០សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចម្ការមន ត្រូវចាប់ខ្លួនកាលពីថ្ងៃទី ១២មិនា ឆ្នាំ២០១៩ នៅមុខមណ្ឌល់បន្សាបគ្រឿងញៀនDTA ខណ្ឌសែនសុខ ។

ទី៥ឈ្មោះ គង់ សុវណ្ណហៅតៃ ភេទប្រុស អាយុ២៨ឆ្នាំ ( មានដីកាចាប់ខ្លួន ) ទីលំនៅផ្ទះអត់លេខ ផ្លូវ២៦បេតេ ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ខណ្ឌមានជ័យ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទីច១៣មិនា ឆ្នាំ២០១៩ នៅចំណុចភូមិបុស្សញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។

សមត្ថកិច្ចនគរបាលបានអោយដឹងថា ក្រោយពីកើតមានអំពើប្លន់លុយនិងសម្ភារៈពីជនរងគ្រោះនៅផ្ទះលេខ០៨សេ ផ្លូវ២៧០ភូមិ០៩ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីថ្ងៃទី ០៦មិនា ឆ្នាំ២០១៩ វេលាម៉ោង១៨និង៣០នាទី ល្ងាច សមត្ថកិច្ចនគរបាលព្រហ្មទ័ណ្ឌកំរិតធ្ងន់ បានសហការជាមួយនាយកដ្ឋានព្រហ្មទ័ណ្ឌក្រសួងមហាផ្ទៃ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ អធិការដ្ឋាននគរបាលខណ្ឌទួលគោក និងស្នងការដ្ឋាននគរបាលខេត្តកំពត ដោយមានការអនុញាតិពីលោក ងិន ពេជ ព្រះរាជអាជ្ញារងអមសាលាដំបូងបានបើកការស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់បានជាបន្តបន្ទាប់បានចំនួន៥នាក់កសាងសំណុំរឿងបញ្ជូនមកតុលាការសម្រេចតាមច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post