header ads

Sponsor

ភ្នំពេញៈ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខបានស្រាវជ្រាវបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនដូចភ្លៀងរលឹម ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខនិងដឹកនាំចុះបង្ក្រាបផ្ទាល់ដោយលោកវរសេនីយ៍ទោ ព្រហ្ម វណ្ណឌី អធិការរងទទួលផែនគ្រឿងញៀនខណ្ឌសែនសុខបានធ្វើការបង្ក្រាបជាក់ស្តែងកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះវេលាម៉ោង ១៧និង០០នាទីនៅចំនុចផ្លូវលំ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។បានធ្វើការឃាត់ខ្លួនជនសង្សយម្នាក់ឈ្មោះ ប៊ុច ផារ៉ា ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្នុងចំនុចខាងលើ។

លោកវរសេនីយ៍ទោ ព្រហ្ម វណ្ណឌី អធិការរងទទួលផែនគ្រឿងញៀនតំណាងលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិនគរបាលខណ្ឌដែលដឹកនាំកម្លាំងចុះបង្ក្រាបផ្ទាល់បានអោយដឹងថាមុននិងឃាត់ខ្លួនជនសង្ស័យខាងលើគឺខាងជំនាញបានធ្វើការស្រាវជ្រាវនិងទទួលព័ត៌មានពីប្រជាពលរដ្ឋថានៅទីតាំងខាងលើមានករណីប្រើប្រាស់និងជួញដូរគ្រឿងញៀនទើបលោកអធិការខណ្ឌបានបញ្ជាអោយរូបលោកដឹកនាំកម្លាំងចុះដល់ទីតាំងឈានដល់ការបង្ក្រាបបានជាក់ស្តែតែម្តង។

លោកអធិការរងរូបនេះបានបន្តទៀតថាក្នុងនោះវត្ថុតាងចាប់យកមាន៖ ថ្នាំញៀនចំនួន១៣កញ្ចប់និងម៉តូម៉ាកហ្សូមមរអុិច១គ្រឿងព័ណខៀវ ពាក់ស្លាកលេខភ្នំពេញ1GK4626។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post