
យើងឃើញថាចំពោះស្មាតហ្វូន vivo V15Pro នេះកំពុងតែមានសន្ទុះនៃការគាំទ្រហើយនិងកំពុងតែមានប្រជាប្រិយភាពខ្លាំគួរឲ្យកត់សម្គាល់ផងដែរ។ បើនិយាយទៅលើការ Pre-Order វិញគឺថាមានអតិថិជនដែលបានធ្វើការកុម្ម៉ង់ទុកមុនច្រើនទៅលើ vivo V15Pro មួយនេះ។
សម្រាប់បច្ចុប្បន្នយើងបានលេចលឺដំណឹងថាបងប្អូនបង្កើតរបស់ស្មាតហ្វូន vivo V15Pro នឹងធ្វើការបង្ហាញខ្លួននៅលើទីផ្សារនៃប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះផងដែរនោះគឺ ម៉ូឌែល vivo V15។ ចំពោះការរចនាបទទៅលើផ្នែករូបរាងរបស់ស្មាតហ្វូន vivo V15 នេះគឺថាវាមានលក្ខណៈដូចគ្នាច្រើនទៅនិង V15Pro ដែរ។
ចំពោះការរចនារូបរាងរបស់ vivo V15 នេះវិញ គឺត្រូវបង្ហាញមកជាមួយនឹងជម្រើសពីរពណ៌ផងដែរនោះគឺ Topaz Blue និង Glamour Red។ បើនិយាយទៅកាន់ផ្នែកកាមេរ៉ារបស់ V15 នេះគឺថា មានកាមេរ៉ាមុខផុសឡើង និងផ្នែកកាមេរ៉ាក្រោយមាន 3 គ្រាប់ដូចទៅនិង V15Pro ដែរ។ ប៉ុន្តែវាត្រូវបានបង្ហាញមកជាមួយការស្កេនក្រយៅដៃផ្នែកខាងក្រោយវិញ។
រីឯកម្លាំងថ្មរបស់វាវិញត្រូវបានបំពាក់មកជាមួយនឹង បច្ចេកវិទ្យាសាកថ្មលឿន Dual Engine Fast Charging និងមានទំហំថ្មធំដល់ទៅ 4000mAh។ សម្រាប់លក្ខណៈសម្បត្តិពេញលេញនិងតម្លៃរបស់ vivo V15 នេះនៅមិនទាន់បានប្រកាសឲ្យបានដឹងជាសាធារណៈនៅឡើយទេ។
តោះយើងរង់ចាំមើលថា តើទូរស័ព្ទម៉ូឌែល vivo V15 ជំនាន់ចុងក្រោយមួយនេះ នឹងមានអ្វីពិសេសខ្លះ។ ចង់ដឹងឲ្យកាន់តែច្បាស់អំពីព័ត៌មានលំអិត សូមលោកអ្នករង់ចាំតាមដានតាមរយៈផេកហ្វេសបុកផ្លូវការរបស់ក្រុមហ៊ុន vivo ទាំងអស់គ្នា។


