header ads

Sponsor

កណ្តាលៈ កម្លាំង​នគរបាលការិយាល័យប្រឆាំងជួញដូរផ្លូវភេទ និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំដោយលោកវរសេនីយ៍ឯក រស់ សាវិន ប្រធាន ការិយាល័យ និងអង្គការមេត្រីអន្តរជាតិ សហការជាមួយកម្លាំង​ព្រហ្មទណ្ឌក្រុងតាខ្មៅ ប៉ុស្តិ៍តា ខ្មៅ និងអាជ្ញាធរភូមិសង្កាត់ បានចុះធ្វើការបង្ក្រាបផ្ទះម៉ាស្សាកោសជប់ដុសស្លែមួយកន្លែង យីហោ «បាតដៃ ប្រសប់ ១៦៨» មានបង្កប់សេវាបម្រើផ្លូវភេទ ដោយ​ឃាត់ខ្លួនស្ត្រីចំនួន៧ នាក់ ព្រមទាំងបុរសម្នាក់ ជាម្ចាស់ទីតាំងផងដែរ។

ក្នុងពេលចុះឆែកឆេរទីតាំងម៉ាស្សាកោសជប់ខាងលើ សមត្ថកិច្ច ក៏បានរកឃើញវត្ថុតាងមួយ ចំនួន មានជាប់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនផងដែរ។

ប្រតិបត្តិការចុះបង្ក្រាបខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨៖៣០នាទីយប់ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩ នៅចំណុចផ្ទះម៉ាស្សាកោសជប់ យីហោ “បាតដៃ ប្រសប់ ១៦៨” ស្ថិតក្នុងភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ម្ចាស់ផ្ទះម៉ាស្សាកោសជប់ខាងលើ ឈ្មោះ កាន់ កា ឌី ភេទប្រុស អាយុ៥១ឆ្នាំ ស្នាក់នៅកន្លែង កើតហេតុ ខាងលើ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post