header ads

Sponsor

ព្រះសីហនុៈ រថយន្តធុនធំ​១គ្រឿង ម៉ាក HYUNDAI ពណ៌ក្រហម ស្លាក​លេខ ព្រៃវែង 3A-0248 ដឹកឥដ្ឋពេញ បើកចុះចំណោតពីឃ្លាំងលើ មកផ្លូវបំបែក ជាន់ហ្វ្រាំងមិនស៊ី បានបុករះរថយន្ត ឡិចស៊ីសអស់២គ្រឿង ហើយបន្តទៅបុកចូលផ្ទះប្រជាពលរដ្ឋនៅផ្លូវ ចុះទៅទំនប់រលក ទើប រថយន្តនោះអស់ល្បឿន ហើយអ្នកបើកបរបានចុះគេចខ្លួនតែម្តង តែសំណាងណាស់គ្រោះ ថ្នាក់នេះ មិនបណ្តាលឲ្យមានមនុស្សស្លាប់ឡើយ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ​ កើតឡើងកាលពី​វេលាម៉ោង៧ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ លើវិថីផែ ជិតស្ថានីយប្រេងសូគីមិច (កែងរ៉ា) ភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។

យោងតាមរបាយការណ៍ សមត្ថកិច្ច បានឲ្យដឹងថា រថយន្តដឹកឥដ្ឋ នៅពេលបើកចុះចំណោត មក បានបុករថយន្តស្របទិសគ្នា លើកទី១ ម៉ាក LEXUS RX300 ពណ៌ទឹកមាស ស្លាក​លេខភ្នំពេញ 2D-9111 អ្នកបើកបរឈ្មោះ សេក នី ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។ រួចជ្រុលទៅបុកលើកទី២ រថយន្ត ម៉ាក LEXUS RX300 ពណ៌ស ស្លាក​លេខ ភ្នំពេញ2AS-0507 អ្នកបើកបរឈ្មោះ ប៊ុន ធឿន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរបើកបររថយន្ត រួមដំណើរប្រពន្ធឈ្មោះ ប៊ុន ទី អាយុ ៣៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ហើយរថយន្ត LEXUS RX300 បានខ្ទាតទៅបុកនឹងខឿនបែងចែកទ្រូងផ្លូវ បាក់អស់មួយចំនួន បន្ទាប់មករថយន្តដឹកឥដ្ឋនោះ បានបន្ត ល្បឿនទៅបុកចូលផ្ទះប្រជាពលរដ្ឋមួយទៀត នៅផ្លូវចុះទៅទំនប់រលក  ទើបរថយន្ត​បង្កនោះ អស់ល្បឿន  ហើយអ្នកបើកបរ បានចុះពីរថយន្តគេចខ្លួនតែម្តង។

គ្រោះថ្នាក់នេះ មិនបណ្ដាលឲ្យមានមនុស្សស្លាប់ទេ  គ្រាន់តែ​រងរបួសស្រាសមនុស្សស្រីម្នាក់ឈ្មោះ ប៊ុន ទី ត្រូវបាន​បញ្ជូនទៅព្យាបាលនៅគ្លីនិកសេតេ។

ក្រោយកើតហេតុរថយន្តទាំង៣គ្រឿង សមត្ថកិច្ចបានចាត់ចែងយកមករក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយពេលក្រោយ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post