header ads

Sponsor

ព្រះវិហារៈ ថ្មីៗនេះ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានជំរុញឲ្យមន្រ្តីអភិរក្ស និងស្ថាប័នពាក់ព័ន្ធ ធ្វើយ៉ាងណាបង្រ្គាបរោងសិប្បកម្មកែច្នៃ​ឈើអត់ច្បាប់ នៅក្បែរតំបន់ព្រៃអភិរក្ស និងព្រៃការពាររបស់រដ្ឋ ឲ្យខានតែបាន។ តែនៅពេលយប់ៗ គេ​ឃើញថា នៅស្រុកត្បែងជ័យ ខេត្តព្រះវិហារ មានការដឹកជញ្ជូនឈើប្រភេទលេខ២ តាមគោយន្តកន្រ្តៃ យកមកចូលដេប៉ូយ៉ាងរលូន គ្មានការបង្រ្កាបពីសំណាក់សមត្ថកិច្ចណានោះឡើយ ដោយសារបានត្រូវរ៉ូវគ្នាជាប្រព័ន្ធអស់ហើយតាមមើល។

តែផ្ទុយទៅវិញការដឹកជញ្ជូនឈើប្រភេទលេខ២ ចូលដេប៉ូនៅតែមានដដែល គោយន្តកន្រ្តៃជាច្រើនគ្រឿង បានដឹកជញ្ជូនឈើចូលដេប៉ូ។ ក្នុងការដឹកជញ្ជូនឈើប្រភេទលេខ២នោះផងដែរ ត្រូវបានគេដឹងថា ជាឈើរបស់ថៅកែមានឈ្មោះ ហេង យ៉ារី ហៅចែ ភន ដែលមានទីតាំងស្ថិតនៅភូមិទួលទំនប់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ចែ ភន នេះបានសុំច្បាប់បង្កើតដេប៉ូលក់ឈើ ពីខណ្ឌរដ្ឋបាលព្រៃឈើមានរយៈ៣/៤ឆ្នាំមកហើយ តែដេប៉ូនោះ ពុំមានចែកចាយឲ្យពលរដ្ឋក្នុងស្រុកធ្វើផ្ទះនោះទេ គឺប្រមូលបាន១ឡាន២ឡានយីឌុប គឺដឹកជញ្ជូនបន្តយកទៅដាក់ដេប៉ូធំៗនៅថ្នល់បែក ឯខេត្តកំពង់ធំ របស់ថៅកែឈ្មោះចែ អូន តែម្ដង។

សូមបញ្ជាក់ថា ក្នុងករណីដឹកជញ្ជូនឈើនេះដែរ ត្រូវបានគេដឹងថា អត់មានច្បាប់ គឺជាឈើដែលប្រមូលទិញអនាធិបតេយ្យពីតំបន់ផ្សេងៗមកដាក់ក្នុងដេប៉ូ រួចរត់ច្បាប់ដឹកជញ្ជូនយកទៅចែកចាយបន្តនៅខេត្តកំពង់ធំ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post