
ការចុះបិទអាជីវកម្មហាងស្រា KARA PUB ធ្វើឡើងនៅវេលាម៉ោង៩៖១២នាទីយប់ ថ្ងៃអាទិត្យ ទី៣ ខែមីនា ឆ្នាំ២០១៩នេះ ផ្ទះលេខ១៣ ផ្លូវ៥១ (ក្រោយវត្តលង្កា) ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ដោយអាជីវកម្មខាងលើធ្លាប់បានទទួលការណែនាំពីអាជ្ញាធរមូលដ្ឋាន យោងតាមកំណត់ហេតុ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ អាជីវកម្មខាងលើនៅតែបង្កសំលេងរំខានដល់អ្នកជិតខាងទៀត ដូច្នេះក្រុមការងារបានសម្រេចបិទដំណើរការអាជីវកម្មខាងលើជាផ្លូវការតែម្ដង ចាប់ពីថ្ងៃធ្វើកំណត់ហេតុនេះតទៅ ដោយម្ចាស់អាជីវកម្មទទួលអនុវត្តតាមសំណើដោយមិនមានការជំទាស់អ្វីឡើយ បើមានការអនុវត្តខុសពីការណែនាំ ម្ចាស់អាជីវកម្មសូមទទួលខុសត្រូវចំពោះមុខច្បាប់៕










