header ads

Sponsor

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩នេះ មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាង ៣,០០០នាក់ រួមនិងមន្ត្រីពាក់ពន្ធ័ក្នុងខេត្តព្រះសីហនុ បានចូលរួមក្នុងសកម្មភាពបំផុសចលនាមហាជនអំពីបរិស្ថាន ក្នុងនោះមានការឈរផ្គុំគ្នានៅឆ្នេរសមុទ្រអូរត្រេះ អោយចេញជាអក្សរពាក្យមួយឃ្លាថា «ឆ្នេរសមុទ្រកម្ពុជា» នៅលើឆ្នេរអូត្រេះ ខេត្តព្រះសីហនុ ។

ការឈរតម្រៀបគ្នាចេញជាពាក្យមួយឃ្លានេះ ធ្វើឡើងក្នុងអំឡុងពេលដែលមន្ដ្រីរបស់ក្រសួងរៀបចំដែន ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបំពេញទស្សនកិច្ចនៅក្នុង ខេត្តព្រះសីហនុ។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា ក៍បានអញ្ជើញចុះទៅពិនិត្យអាងប្រព្រឹត្តកម្មទឹកកខ្វក់ ចំនួន៤កន្លែង ដែលសាងសង់ក្នុងក្រុងព្រះសីហនុនិងដឹកនាំការដាំកូនឈើជាច្រើនដើមក្នុងក្រុងព្រះសីហនុផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post