header ads

Sponsor

(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានចុះពិនិត្យបណ្តាញទឹកស្អាតដែលអង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀងកំពុងតភ្ជាប់នូវបណ្តាញថ្មី ហើយបានផ្ទុះធ្លាយទុយោនៅចំណុចសួនច្បារច្រមុះជ្រូក សង្កាត់ពោធិ៍តាហោ ដែលបណ្តាលអោយដាច់ទឹកនៅក្នុងក្រុងស្វាយរៀងនាពេលថ្មីៗកន្លងមកនេះ នៅថ្ងៃទី៣០ ខែមីនាឆ្នាំ២០១៩ និងមានការចូលរួមពីលោកអភិបាលរងខេត្ត លោកប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត លោកប្រធានរដ្ឋាករទឹក លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកអភិបាលក្រុងស្វាយរៀង មន្ទីរ-អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត ។

លោកអភិបាលខេត្ត បានជម្រុញដល់អង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀង ត្រូវពន្លឿនការជួសជុលតាមលក្ខណៈបច្ចេកទេសអោយបានឆាប់ និងធានាអោយបាននូវសម្ពាធទឹក និរន្តរភាពក្នុងការផ្គត់ផ្គង់ ដើម្បីបំពេញសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ជាចាំបាច់ក្នុងការប្រើប្រើប្រាស់ប្រចាំថ្ងៃ ។

បន្ទាប់ពីពិនិត្យមើលការជួសជុលតភ្ជាប់បណ្តាញទឹកស្អាតរបស់អង្គភាពរដ្ឋាករទឹក លោកអភិបាលលខេត្ត បានបន្តចុះពិនិត្យមើលផ្លូវវាង នៅចំណុចស្ពានតាហោក្រុងស្វាយរៀង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ “សង្ក្រាន្តស្វាយរៀងថ្ងៃទី ១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០១៩’’ ស្របពេលដែលស្ពានតាហោថ្មីនេះមិនទាន់សាងសង់រួចរាល់ ។

សូមបញ្ជាក់ថា៖ ចំពោះទឹកស្អាតនិងដំណើរមានសម្ពាធ និរន្តរភាពធម្មតាឡើងវិញត្រឹមថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ ៕ ដោយ៖ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post