header ads

Sponsor

ក្រុងព្រះសីហនុៈ កាលពីវេលាម៉ោងប្រមាណជាង៣ទៀបភ្លឺឈានចូលថ្ងៃទី១៥ មីនា ឆ្នាំ២០១៩នេះ មានករណីចោរឆក់កាបូប (លួចមានស្ថានទម្ងន់ទោស) បង្កដោយជនជាតិចិនដូចគ្នា២នាក់ នៅចំណុចភូមិ២ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ ប៉ុន្តែជនដៃដល់រត់មិនរួចត្រូវចាប់ច្លួនបានម្នាក់។

ជនសង្ស័យបានធ្វើសកម្មភាពឆក់យកកាបូបពីដៃជនរងគ្រោះ ជាជនជាតិចិន ភេទស្រី ខណៈពេលជនរងគ្រោះកំពុងចុះពីលើរថយន្តដើរចូលផ្ទះ ។ បន្ទាប់ពីឆក់យកកាបូបបានហើយ ជនសង្ស័យម្នាក់បានរត់ទៅជិះម៉ូតូម៉ាកអ៊ែរប្លែត១គ្រឿងពណ៌ខ្មៅលាយប្រផេះ គ្មានស្លាកលេខ ដែលបក្ខពួកម្នាក់ទៀត បញ្ឆេះនៅចាំក្បែរនោះ រួចបើកជិះគេចខ្លួនបាត់ស្រមោល ។ តែទោះជា យ៉ាងណាក្តី ព័ត៌មានស្តីពីអំពើឆក់នោះ ត្រូវបានកម្លាំងជំនាញផែននគរបាលព្រហ្ម ទណ្ឌទទួលបានភ្លាម ក្រោមបទបញ្ជាពីស្នងការនគរបាលខេត្ត កម្លាំងសហការមាននគរបាលក្រុង និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ បានចុះធ្វើការស្រាវ ជ្រាវជាបន្ទាន់ និងយ៉ាងយកចិត្តទុកដាក់បំផុត លុះវេលាព្រឹកថ្ងៃដដែលទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ រីឯម្នាក់ទៀតកំពុងគេចខ្លួន។

ជនសង្ស័យដែលឃាត់ខ្លួននោះឈ្មោះ MA QING LAI ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅអូរត្រេះ២ ភូមិ៦ សង្កាត់៤ ក្រុង.ខេត្តព្រះសីហនុ និងម្នាក់គេចខ្លួនឈ្មោះ A BIAO ភេទប្រុស ជនជាតិចិន មុខរបរមិនពិតប្រាកដដូចគ្នា ។ ចំណែកជនរងគ្រោះមានឈ្មោះ WU ZHONGBING ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកសណ្ឋាគារព្រីន មានទីលំនៅភូមិ២ សង្កាត់៤ ក្រុង.ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យកមាន

 .កាបូបដៃ០១ ពណ៌ខ្មៅ

 .វិទ្យុទាក់ទង០១គ្រឿង

 .សៀវភៅសរសេរ ០២ក្បាល

 .លុយ១,៨៧៥ដុល្លារអាមេរិក ។

 .ទូរស័ព្ទដៃ០១គ្រឿង ម៉ាក VIVO ពណ៌ខ្មៅ

 .ទល់រវីសធំៗចំនួន ០៤

 .ញញួរ ០១

 .ស្កុត ០១ដុំ

 .ម៉ាស់ ០១ដុំ

 .ម៉ូតូ ០១គ្រឿង ម៉ាក អ៊ែរប្លែត ពណ៌ខ្មៅ-ប្រផេះ គ្មានស្លាកលេខ ជាមធ្យោបាយជិះធ្វើសកម្មភាព ។

ករណីខាងលើនេះសមត្តកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បាន និងកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសម្រេចតាមច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post