header ads

Sponsor

ភ្នំពេញៈ ជនសង្ស័យម្នាក់ សកម្មក្នុងបទល្មើសគាស់សោបន្ទប់ជួលលួចទ្រព្យសម្បត្តិ ថ្ងៃទី១ ធ្វើសកម្មភាពគាស់សោបាន៣បន្ទប់ យកបានទ្រព្យសម្បត្តិ ហើយគេចខ្លួនបាត់ស្រមោល។ ស្អែកឡើងចាយលុយអស់ញ៉ាម មកលើកទី២ ធ្វើសកម្មភាពគាស់សោបាន៣បន្ទប់ទៀត ចំថ្ងៃម្ចាស់អ្នកជួលបន្ទប់កំពុងក្តៅក្រហាយ ផងខឹងចោរលួចមិនរើសមុខ លើកនេះតាមទាន់ព័ទ្ធចាប់ខ្លួនប្រគល់ឲ្យប៉ូលិស កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ នៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ អ៊ឹម សៅ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានស្រុកកំណើតភូមិតាភរ ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង។ សមត្ថកិច្ចដកហូតបានម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DM-1552 ជាមធ្យោបាយជនសង្ស័យជិះដើរធ្វើសកម្មភាពកូនសោ សម្រាប់ដើរចាក់ឆ្កឹះ មេសោចាក់ឆ្កឹះរួច។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ជនសង្ស័យធ្វើសកម្មភាពគាស់សោបន្ទប់ម្តងរួចហើយ បាន៣បន្ទប់ លួចបានសម្រេចគេចខ្លួនបាត់ មិនទាន់បាននាំគ្នាទៅប្តឹងប៉ូលិសផង។ ស្រាប់តែនៅរសៀលថ្ងៃទី២បន្ទាប់នេះ លេចមុខជនសង្ស័យ ជិះម៉ូតូមកសាជាថ្មី ធ្វើសកម្មភាពគាស់សោបន្ទប់បាន៣ទៀត ម្ចាស់អ្នកជួលមកទាន់ស្រែកឆោឡោ ព័ទ្ធចាប់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ច។

ជនសង្ស័យ ត្រូវបានឃាត់នាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ១ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋានបន្តតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post