header ads

Sponsor

មុននេះបន្តិច យប់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៩នេះ តាមរយៈផេគផ្លូវការរបស់ឯកឧត្តម  សុខ សុវណ្ណវឌ្ឍនាសាប៊ុង (វិល្លាម) សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់មកពីគណបក្សខ្មែរក្រោក បានឲ្យដឹងថា កាលពីថ្ងៃ ២២ មីនាម្សិលមិញនេះ ក្នុងកិច្ចប្រជុំជាមួយក្រសួងយុត្តិធម៌ គណបក្សខ្មែរក្រោកបានតស៊ូមតិ យ៉ាងស្វិតស្វាញ ហេីយតានតឹងខ្លាំងណាស់ក្នុងកិច្ចប្រជុំនេះ។


ឯកឧត្តមបានបន្តថា កិច្ចប្រជុំមិនទាន់ចាប់ផ្ដេីមផង ខាងក្រសួងគេកូពីលិខិត រ៉ាយរ៉ាប់ ស្រង់មាត្រាច្បាប់ មួយចំនួនដែលផ្ទុយពីប្រធានបទកិច្ចប្រជុំឆ្កុយទៅវិញ ជាពិសេស ស្រង់យក មាត្រា ២៥៣ បទធ្វេីអោយបាត់ជំនឿទុកចិត្តលេីតុលាការយកមកដាក់លេីតុទៀតផង ដែលមានលក្ខណៈមកបង្រៀនច្បាប់ និងបង្កប់អត្ថន័យអ្វីមួយផ្សេងទៀត។


ហើយឯកឧត្តមបានលេីកសំនួរ និងឯកសាភស្តុតាងគតិយុត្តិពាក់ព័ន្ធដីភូមិគគី ដែលជាដីអនុវត្តន៍សាលដីកា ឈានដល់ទំនាស់ហិង្សា ការលេីកឡេីងមានឯកសាភស្តុតាងមានទម្ងន់ជាច្រេីន ដែលបញ្ជាក់ថាដីនោះជាដីរដ្ឋ ការចោទសួរ រហូតដល់ទៅ៤ ដង តែទទួលបានតែការឆ្លេីយពង្វាង រហូតដល់ថ្នាក់លោកប្រេីពាក្យថា ក្នុងនាមខ្ញុំជាមន្ត្រីតាមដានការអនុវត្តន៍ច្បាប់ ខ្ញុំសួរ សុំអោយឆ្លេីយតែបទដ្ឋានគតិយុត្តិមក ស្រាប់តែខាងក្រសួងគេថាគេឆ្លេីយតែជារួមគេមិនឆ្លេីយរឿងជាក់ស្ដែងទេ ដែលមានន័យថាគេបដិសេដ ជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ក្នុងភារកិច្ចអនុវត្តន៍ការងារយោងតាមព្រះរាជក្រឹត្យ ត្រង់មាត្រា ១០ វាក្យខ័ណ្ឌ ៣ ៕


សម្រាប់ខ្លឹមសារជាក់លាក់បន្ថែមទៀតសូមប្រិយមិត្តអាន ការបង្ហោះផ្លូវការរបស់លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ៖


ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post