header ads

Sponsor

(ស្វាយរៀង)៖ អ្នកចូលរួមក្នុងកម្មវិធីគម្រប់ខួបមេម៉ាយ៣ឆ្នាំនោះ បានឲ្យយើងដឹងថា៖ នៅក្នុងពិធីនោះ គឺមានភាពអធិកអធមខ្លាំងណាស់ ដោយមានការអញ្ជើញសាច់ញាតិ និងមិត្តភក្ដិជិតឆ្ងាយមកចូលរួមយ៉ាងច្រើន ។
កម្មវិធីនោះមានមហាជនជាច្រើនបានកើតការងឿងឆ្ងល់យ៉ាងខ្លាំងថា រឿងនេះជាការពិតដែរឬអត់យ៉ាង?
ហើយដើម្បីឲ្យអស់ចង្ងល់នេះ អ្នកស្រី ទេស ស្រីនាង ជាស្រ្ដីមេម៉ាយខាងលើដែលធ្លាប់មានប្តី២ដងរួចមកហើយ ថែមទាំងមានកូនស្រីម្នាក់ មានអាយុ៩ឆ្នាំ បានរៀបរាប់ប្រាប់អង្គភាពយើងអោយដឹងថា៖ ការដែលគាត់រៀបចំកម្មវិធីនេះឡើង គឺដើម្បីចង់ឲ្យមនុស្សស្រីដែលមានការលែងលះគ្នាជាមួយប្តី ហើយនៅភាពស្ដ្រីមេម៉ាយ ត្រូវតាំងចិត្តឲ្យរឹងមាំឡើង សូមកុំបាក់ទឹក ត្រូវខិតខំរៀនរស់នៅ ដោយខ្លួនឯង បើទោះបីយើងគ្មានប្តីក៏ដោយ ក៏យើងត្រូវតែខិតខំរកស៊ីចិញ្ចឹមកូនដោយខ្លួនឯងបានដែរ ។



ស្រ្ដីមេម៉ាយដដែលបានបន្ដទៀតថា៖ ការបង្កើតកម្មវិធីនេះឡើង គឺចង់ឲ្យមនុស្សស្រីទាំង ជាពិសេសស្រ្ដីមេម៉ាយដែលមានប្រវត្តិធ្លាប់លែងលះគ្នាជាមួយនឹងប្ដី កុំធ្វើរឿងអី្វផ្តេះផ្តាស បើយើងនៅមានជីវិត ត្រូវតែតស៊ូឡើង ត្រូវខិតខំរកស៊ី ដើម្បីកូនៗជាទីស្រលាញ់ និងបងប្អូនឪពុកម្តាយ មិនមែនអត់ប្តីយើងរស់មិនបាននោះទេ គឺយើងមានសមត្ថភាពរៀនរស់ដោយខ្លួនឯងបាន ៕ ដោយ៖ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post