header ads

Sponsor

នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និសិ្សតនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ថា «យើងចង់ធ្វើកំណែទម្រង់តុលាការរបស់យើង ហើយយើងចង់ស្វែងរកយុត្តិធម៌សង្គម អ៊ីចឹង ចាក់ផ្សាយរឿងភាគ តុលាការមុខដែក (ប៉ាវចិន)ឲ្យមើលតែម្តងទៅ» ។

ក្រោយពីថ្លែងយ៉ាងដូចច្នេះ ឯកឧត្តម វិល្លាម ប្រកាសគាំទ្រគោលជំហរសម្ដេចតេជោ ក្នុងការកែទម្រង់តុលាការ ដោយលើកឡើងយ៉ាងដូចច្នេះថា៖

គាំទ្រជាគោលការណ៍ ចំពោះគោលជំហររបស់សម្ដេចដែលចង់កែទម្រង់ប្រព័ន្ធតុលាកានៅកម្ពុជាបច្ចុប្បន្នទាក់ទងនឹងប្រសិទ្ធភាព ព្រោះតុលាកាត្រូវបានមហាជនបាត់បង់ជំនឿចិត្តយ៉ាងខ្លាំងចំពោះស្ថាប័នមួយនេះ ជាពិសេសរាល់ការរិះគន់នានារបស់មហាជនត្រូវបានគម្រាមកំហែងដោយច្បាប់ព្រហ្មទណ្ឌមាត្រា ៦០៩ ។

ការរិះគន់តែងមានពាក្យធ្ងន់ស្រាល តែបេីប្រព័ន្ធយុត្តិធម៌/តុលាការមិនទាន់មានភាពប្រសេីរ រាល់ការវិនិច្ឆ័យមិនឈរលេីមូលដ្ឋានគតិយុត្តិធម៌ វានាំអោយមនុស្សជាប់គុកដោយអយុត្តិធម៌នោះ វាមិនមែនជារឿងស្រាលឡេីយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post