header ads

Sponsor

ភ្នំពេញៈ អតីតកីឡាករប្រដាល់ក្បាច់គុនខ្មែរ គឺលោក វ៉ោយ សុធន់ បានរងរបួសបាក់ជើងខាងស្តាំ ក្រោយពី​លោកកំពុងបើ​កម៉ូតូធំមួយគ្រឿង ធ្វើ​ដំណើ​រត្រឡប់ទៅផ្ទះ ស្រាប់ត្រូវរថយន្ត LEXUS RX350 ពាក់ស្លាកលេខ ខេមរភូមិន្ទ បើកបុកពីក្រោយពេញទំហឹង។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១៖៥៤នាទីជិត​ឈានចូលថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវលេខ១៨ កែងផ្លូវរដ្ឋសភា មុខអតីតផ្សារកុងទីន័រចាស់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន  រាជធានីភ្នំពេញ។

យោងតាមសម្តីជនរងគ្រោះ បានអោយដឹងថា មុនពេលកើតហេតុ លោកកំពុងជិះ​ម៉ូតូធំមួយគ្រឿង ម៉ាក Honda CBR ពណ៌ស ស្លាកលេខភ្នំពេញ 1CN-6000 ធ្វើ​ដំណើ​រត្រឡប់ទៅផ្ទះរបស់លោកវិញ លុះមកដល់ចំណុចកន្លែងកើតហេតុខាងលើ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក LEXUS RX350 ពណ៌ត្រេអ៊ី​ ស្លាកលេខខេមរភូមិន្ទ​ 01 2-8709 បានបើកទៅបុកម៉ូតូរបស់លោក​ពីក្រោយពេញទំហឹង ធ្វើអោយជនរងគ្រោះរងរបួសបាក់ជើ​ងខាងស្ដាំ ចំណែករថយន្តបែកកង់ខាងមុខ ផ្ទុះធុងទឹក បើ​កទៅមុខលែងរួច។

ភ្លាមៗនោះ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋជួយឃាត់រថយន្តមិនឲ្យទៅណា និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកកន្លែងកើ​តហេតុផងដែរ ហើ​យទាក់ទងរថយន្តសង្គ្រោះមកដឹកជនរងគ្រោះ ដែលជាកីឡាករប្រដាល់ក្បាច់គុនបុរាណខ្មែរ យកទៅសង្គ្រោះនៅមន្ទីរពេទ្យ ភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយសមត្ថកិច្ចផ្នែកវាស់វែងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានចុះមកធ្វើការវាស់វែង រួចយកមធ្យោបាយទាំងពីរគ្រឿង  យកទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរង់ចាំដោះស្រាយពេលក្រោយ។

សូមបញ្ជាក់ថា អ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរ ច្បាស់ជាបានស្គាល់ហើយ កីឡាករអធិរាជប្រើជង្គង់ វ៉ោយ សុធន់ ដែលបានបាត់មុខមួយរយៈពីសង្វៀនប្រកួតឈឹងនោះ ថ្មីៗនេះអតីតកីឡាប្រដាល់គុនខ្មែរ វ៉ោយ សុធន់ បានអោយដឹងថា ដោយសារស្រលាញ់វិស័យប្រដាល់គុនខ្មែរ តាំងពីកុមារមក បើទោះលោកបានបញ្ចប់ការឡើងសង្វៀនក៏ដោយ  ក៏លោកនៅតែនៅតែមិនចោលពីគុនខ្មែរ ដោយលោកបានបង្កើតក្លឹបប្រដាល់មួយ សម្រាប់អោយអ្នកដែលចង់ហ្វឹកហាត់អាចហាត់ជាមួយលោកបាន ។

អតីតអ្នកប្រដាល់ដែលមានដើមកំណើតមកពីខេត្តបន្ទាយមានជ័យរូបនេះ បានបើកក្លឹបប្រដាល់មួយនៅខេត្តប៉ៃលិន ដើម្បីបណ្តុះកីឡាករគុនខ្មែរ ដែលទើបដំណើរការជាង១ខែ តែអ្វីដែលសំខាន់ គឺខ្វះខាតសម្ភារៈដើម្បីបង្ហាត់។

ដូចនេះលោកសូមអំពាវនាវអោយបងប្អូនដែលស្រលាញ់គុនខ្មែរ ជួយជាសម្ភារៈសម្រាប់ធ្វើការបង្វិកដល់កូនសិស្សដែលមានជាង ១០នាក់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post