header ads

Sponsor

ភ្នំពេញៈ រថយន្តដឹកដីមួយគ្រឿង បានបុករះរថយន្តជាច្រើនគ្រឿង ខណៈកំពុងឈប់ស្តុប (ភ្លើងក្រហម) កាលពីវេលាម៉ោង១០៖​១៥នាទីព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំផ្លូវបំបែកស្តុបបំបែកកប់ស្រូវ ភូមិអន្លងក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តជាច្រើន កំពុងធ្វើចរាចរណ៍ពីទិសដៅពីលិចទៅកើត ខណៈភ្លើងស្តុបក្រហម រថយន្តជាង៧គ្រឿង បានឈប់ស្តុបចំណុចខាងលើ ស្របពេលនោះក៏មានរថយន្តបែនដឹកដីមួយគ្រឿងទៀតម៉ាក HINO ពណ៌បៃ​តង ពាក់ស្លាកលេខភ្នំពេញ3A -4828 បើកស្របទិសដៅគ្នា ក្នុងល្បឿនយ៉ាងលឿន ជាន់ហ្រ្វាំងមិនស៊ី បានជ្រុលទៅ​បុករះរថយន្ត ដែលឈប់នៅខាងមុខ កៀបរុញចូលគ្នា រងការខូចខាតរថយន្តចំនួន៦គ្រឿង។ ឃើញសភាពមិនស្រួល អ្នកបើករថយន្តបង្ក ប្រុង​រត់គេចខ្លួន ត្រូវបានប្រជាពលរដ្ឋឃាត់ប្រគល់ឲ្យសមត្ថកិច្ច តែភ្លេចវាយខ្នោះ អ្នកបើកបរខាងលើ បានរត់គេចខ្លួនដដែល។

ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍ខណ្ឌសែនសុខ សហការជាមួយកម្លាំងជំនាញចរាចរណ៍ក្រុង បានចុះមកធ្វើការវាស់វែង រួចហៅ​រថយន្ត ស្ទូចយករថយន្តទាំង៦គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំ​ធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post