header ads

Sponsor

ភ្នំពេញ៖ កាលពី ថ្ងៃទី៦ មីនាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក លោក សុខ សុវណ្ណ វឌ្ឍនា សាប៊ុង និងសហសេវិក២នាក់ បានចុះជួបជាមួយ ប្រជាកសិករ ដោយតំណាង កសិករជាង១០០០គ្រួសារ ដែលរស់នៅភូមិចំនួន ៧ ក្នុងចំណោមស្រុក បូរីជលសា និងស្រុកកោះអណ្តែត ព្រមជាមួយ លោក លោក អ៊ូច ភា អភិបាល នៃគណអភិបាលខេត្តតាកែវ ដើម្បីជំរុញ ថ្នាក់ដឹកនាំខេត្ត និងមន្ទីធនធានទឹកខេត្ត ធ្វើការដោះស្រាយឲ្យកសិករ ដែល កំពុងខ្វះខាតទឹកធ្ងន់ធ្ងរ និងបណ្ដាលអោយខូចផលកសិកម្មស្រូវជិត៣០០ហិចតា និងប៉ះពាល់កសិកម្មស្រូវរបស់ពួកគាត់ជាង១០០០ហិចតាផ្សេងទៀត ។ យ៉ាងណាមិញចំពោះលោក ប៊ុន ហួ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តថា ការខ្វះទឹកនេះមកពីកសិករធ្វើស្រូវពីរដងដោយសម្រុកនាំគ្នាធ្វើស្រូវ វស្សាលើកទី២ ហើយមន្ទីរ និង ខិតខំបញ្ជូនទឹកទៅឲ្យពួកគាត់ គឺមិនបានប្រងើយ កន្តើយ ចំពោះ បញ្ហា កង្វះ របស់ ប្រជាកសិករនោះទេ ហើយកាងារ នេះលោកបានចុះសិក្សាតាំង ពីមួយសប្តាហ៏មុនមកម្លេះ ហើយនៅថ្ងៃស្អែក លោកនិងដាក់គ្រឿងចក្រ នាំ បញ្ជូនទឹកទៅហើយ ។

គណបក្សខ្មែរក្រោកបានបន្តថា បញ្ហាកង្វះទឹក នេះបានធ្វើឲ្យ ប្រជាពលរដ្ឋ មានបញ្ហា ប្រឈមនិងបញ្ហាជាច្រើនព្រោះពលរដ្ឋតំបន់នោះមានជីវភាពអាស្រ័យលើការប្រកបស្រែចំការ ក្រោយចុះជួបពលរដ្ឋរួច ប្រតិភូយើងខ្ញុំបានបើកកិច្ចប្រជុំជាមួយ ឯឧ អ៊ូច ភា អភិបាល នៃគណអភិបាលខេត្តតាកែវ ដើម្បីជំរុញក្ដីកង្វល់នេះអោយ ថ្នាក់ដឹកនាំខេត្ត និងមន្ទីធនធានទឹកខេត្ត ធ្វើការដោះស្រាយ ហើយយើងខ្ញុំនឹងរងចាំត្រួតពិនិត្យការអនុវត្តន៍នេះជាបន្តបន្ទាប់ ។

ហើយលោកក៏បានបន្ថែមទៀតថា កាលពីកិច្ចប្រជុំប្រចាំឆមាស ប្រតិភូបក្សខ្មែរក្រោកបានស្នើសម្ដេចតេជោ ដើម្បីបង្កើនប្រសិទ្ធភាពនៃនយោបាយទឹក ហើយលោកក៏បានដាក់បទបញ្ជាភ្លាមៗអោយគ្រប់ខេត្តត្រៀមខ្លួនដោះស្រាយបញ្ហាទឹកនះអោយមានប្រសិទ្ធភាព ព្រោះពេលខាងមុខកម្ពុជានឹងកើនកំដៅក្នុងសីតុណ្ហភាពខ្ពស់ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post