header ads

Sponsor

ស្ទឹងត្រែងៈ ប្រជាពលរដ្ឋឃុំអូររៃ ស្នើឲ្យអាជ្ញាធរអភិរក្សប្រាសាទភ្នំប្រាសាទ បន្ទប់ពីប្រាសាទភ្នំប្រាសាទជាតំបន់ប្រវត្តិសាស្ត្រខ្មែរជំនាន់ដើម សម្រាប់តម្កល់ទុកក្នុងផ្នែកព្រះពុទ្ធសាសនា បែរជាជនខិលខូចមួយចំនួន នាំគ្នាគាស់កកាយរាវរកវត្ថុបុរាណ បង្កភាពបាក់បែក។

លោក ប៊ួ ប៉ុញ រស់នៅជិតតំបន់ប្រសាទនេះ បានបញ្ធាក់ថា ប្រជាពលរដ្ឋយើងនាំគ្នារក្សារសម្បត្តិមរតក នឹងធនធានធម្មជាតិទាំងនេះ ដើម្បីទុកបង្ហាញឲ្យកូនចៅជំនាន់ក្រោយបានឃើញ និងបានស្គាល់ ពីព្រោះមានកេរ្ត៍ឈ្មោះប្រកបដោយភាពល្បីល្បាញ។

លោក ឡា ពុទ្ធី អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្តសិល្បៈខេត្ត បានទទួលស្គាល់ថា រូបភាពប្រសាទនេះ ពិតជាមានជនខិលខូចមកជីកកកាយក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះមែន ព្រោះជនទាំងនោះយល់ឃើញថា ក្នុងតួប្រសាទនេះមានវត្ថុមានតម្លៃ។ លោកថា កាលពីឆ្នាំ២០១៧ គណៈកម្មការកំណាយជាមួយមន្ទីរវប្បធម៌ នឹងវិចិត្រសិល្បៈខេត្ត បានចុះមកសិក្សានឹងស្នើសុំការឯកភាពពីអាជ្ញាធរឃុំស្រុកកំណត់ព្រំ ផ្តល់លទ្ធភាពជូនមកបងប្អូនប្រជាពលរដ្ឋឲ្យអភិរក្សរួចហើយ។

សូមបញ្ជាក់ថា ប្រសាទភ្នំប្រសាទនេះ ជាភស្តុតាំងបង្ហាញពីប្រវត្តិសាស្ត្រ និងទីកន្លែងខ្មែរដើម រស់នៅមុនសម័យអង្គរ ក្នុងសតវត្សទី៦ ចន្លោះឆ្នាំ៨០២ មកឆ្នាំ១៤៣១។ នេះបើតាមការស្រាវជ្រាវរបស់គណៈកម្មការផ្នែកកំណាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post