header ads

Sponsor

ព្រះវិហារៈ ដោយសារតែជីវភាពក្រីក្រពេក បុរសម្នាក់បានចូលទៅកាប់ឈើ ដើម្បីយកមកសម្រាប់ដោះស្រាយជីវភាពគ្រួ​សារ តែជាអកុសលមែកឈើបាក់ធ្លាក់ចំពីលើក្បាល បណ្ដាលឲ្យបាត់បង់ជីវិតភ្លាមៗ។

ហេតុការណ៍​នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៨៖​៣០នាទីព្រឹកថ្ងៃទី២២ ខែមី​នា ឆ្នាំ២០១៩ ស្ថិតនៅចម្ងាយប្រហែលជា១០គីឡូម៉ែត្រពីភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។

បុរសរងគ្រោះឈ្មោះ ឆន ដេត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។

ក្រោយពេលកើតហេតុសាកសព​ ត្រូវបាន​ក្រុមគ្រួសារនាំគ្នាទៅយកមកភូមិ ដើម្បីរៀបចំធ្វើបុណ្យទៅតាមប្រពៃណីផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post