header ads

Sponsor

(ស្វាយរៀង)៖ កម្លាំងការិយាល័យគ្រឿងញៀន សហការជាមួយអធិការដ្ឋាន នគរបាលក្រុងបាវិត បានធ្វើការឃាត់ ខ្លួនជនសង្ស័យប្រើប្រាស់ និងជួញដូរគ្រឿងញៀន ចំនួន៣នាក់និងថ្នាំញៀន ចំនួន១៨កញ្ចប់តូច ធំ បញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ។

សមត្ថកិច្ចបានអោយដឹងថា៖ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១២ៈ៣០នាទីថ្ងៃត្រង់ បានទទួល ព័ត៌មានពីភ្នាក់ងារផ្តល់ព័ត៌មានថានៅចំណុចភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត មានមុខសញ្ញាជួញដូរគ្រឿងញៀន ក្រោយពីទទួលបានព័ត៌មាន កម្លាំងអធិការដ្ឋាននគរបាលក្រុង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្រកម្ទេស បានចុះទៅឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ នាក់ ឈ្មោះ ឡាញ់ ឡាន់ ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិថ្មី ឃុំថ្នាធ្នង់ ស្រុករំដួល ដកហូតវត្ថុតាង៖
ម្ស៉ៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់តូច ។

លុះដល់ម៉ោង១៣.១០ នាទី ថ្ងៃដដែលកម្លាំងការិយាល័យគ្រឿងញៀនខេត្ត សហការជាមួយ កម្លាំងអធិការដ្ឋាននគរ បាលក្រុងបាវិត កម្លាំងប៉ុស្តិ៍រដ្ឋបាលច្រកម្ទេស ដោយមានការ
សហការល្អពីម្ចាស់ផ្ទះជួលឈ្មោះ ព្រាប សីហា ភេទប្រុស អាយុ ៣៧ ឆ្នាំ សមត្ថកិច្ចយើងបន្តឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ហៀក ពេជ ភេទប្រុស ៣២ ឆ្នាំ មុខរបរបើកបររថយន្ត ស្រុកកំណើត ភូមិ លេខ៩ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល ស្នាក់នៅបន្ទប់ជួលលេខ៣ ឆែកឆេររកឃើញថ្នាំញៀនចំនួន ៦ កញ្ចប់ (ធំ ១ កញ្ចប់)នឹងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

សមត្ថកិច្ចបានទៀតថាលុះដល់ម៉ោង១៣.៥៥ នាទី ថ្ងៃដដែលសមត្ថកិច្ចយើងបន្តស្រាវជ្រាវឃាត់ជនសង្ស័យបានចំនួន ០១ នាក់ទៀត ដែលស្នាក់នៅបន្ទប់លេខ៥ ដែលមានឈ្មោះ ខាន់ ស៊ីនាថ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ មុខរបរបើកបររថយន្ត ស្រុកកំណើតនៅភូមិគ្រោះ ឃុំព្រៃឃ្នាស់ ស្រុកមេសាង ខេត្តព្រៃវែង ដែលជួលបន្ទប់លេខ៥ ស្នាក់នៅ ឆែកឆេររកឃើញថ្នាំញៀនចំនួន ៩ កញ្ចប់(ធំ ៨ កញ្ចប់ ) នឹងម្ភារៈវេចខ្ចប់មួយចំនួនទៀត។

ដកហូតសម្ភាររួមមាន៖ម្ស៉ៅក្រាមព៌ណសថ្លាសង្ស័យជាថ្នាំញៀនចំនួន១៦ កញ្ចប់ (ធំ៨ កញ្ចប់)ទូរស័ព្ទដៃ ០៣ គ្រឿងសម្ភារវេចខ្ចប់មួយចំនួន សម្ភារប្រើប្រាស់មួយចំនួន។ បច្ចុប្បន្នជនសង្ស័យ នឹងវត្ថុតាងបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ ៕ ដោយ៖ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post