header ads

Sponsor

ខេត្តកោះកុង៖ បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ ប្រកាច់ធ្លាក់ទឹកសមុទ្រកាលពីថ្ងៃម្សិលមិញ ថ្ងៃទី ០៦ខែមីនា ឆ្នាំ ២០១៩នេះ បង្កឲ្យមានការ ភ្ញាក់ផ្អើលប្រជាពលរដ្ឋ ហើយបានចុះទៅជួយទាន់ពេលវេលា ដោយសង្ស័យកើតជំងឺឆ្កួតជ្រូក។

សមត្ថកិច្ចបានបន្តឲ្យដឹងថា ករណីក្មេងប្រុស ដែលប្រកាច់ធ្លាក់ទឹកសមុទ្រនេះ ប្រសិនបើគេជួយមិនទាន់ពេលអាចនឹងបាត់បង់ជីវិត ហើយ ហេតុការណ៍នេះកើតឡើងនៅចំណុចផែអូប័រ ស្ថិតក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ក្មេងប្រុសរូបនេះឈ្មោះ ជិន រក្សា អាយុ១៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ-សង្កាត់កើតហេតុខាងលើ។ បច្ចុប្បន្នក្មេងនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ​បង្អែកខេត្តកោះកុង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post