header ads

Sponsor

ភ្នំពេញៈ បុរសម្នាក់ ស្រវឹងស្រាជោកជាំ បើករថយន្តព្រូសទាំងដោះអាវ ក្នុងល្បឿនលឿន មកដល់ផ្លូវកោងគល់ស្ពានព្រះមុនីវង្ស(ស្ពានច្បារអំពៅ) ជ្រុលឡើ​ងលើខឿនពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្ត រងការខូចខាតយ៉ាងដំណំ ភ្លាមៗនោះ ត្រូវបានបងប្អូនក្រុមអ្នករត់ម៉ូតូឌុប ជួយ រុញចុះពីលើខឿន រួចប្រញាប់បន្តដំណើរទាំងបែកកង់ ដើម្បី​គេចចេញពីកន្លែងកើ​តហេតុ រួចទៅឈប់នៅក្រោមស្ពានអាកាសក្បាលថ្នល់។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតមានឡើង នៅវេលាម៉ោង១៖​៣៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៩ នៅត្រង់ចំណុចស្ពានព្រះមុនីវង្សថ្មី (ស្ពានច្បារអំពៅ) តាមបណ្តោយផ្លូវជាតិលេខ១  ព្រំប្រទល់ សង្កាត់ច្បារអំពៅទី១ និង សង្កាត់ច្បារអំពៅ ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាក TOYOTA PRIUS ពណ៌​ត្រាវ ពាក់ស្លាកលេខភ្នំពេញ 2AY-0903 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង  ហើ​យបើ​ករថយន្តទាំងដោះអាវ បានធ្វើដំណើរចុះពីស្ពានព្រះមុនីវង្ស ក្នុងទិសដៅពីលិចមកកើត លុះមកដល់ចំណុចផ្លូវកោងគល់ស្ពានព្រះមុនីវង្ស ស្រាប់តែរថយន្តបានជ្រុលចង្កូតឡើងលើខឿនផ្លូវចែកផ្លូវ បណ្តាលឲ្យរថយន្ត រងការខូចខាតយ៉ាងដំណំ និងធ្លាក់កាងផ្នែកខាងក្រោយ ព្រមទាំង​បែកកង់មុខខាងស្តាំផងដែរ។

ភ្លាមៗនោះម្ចាស់រថយន្តបង្ក បានប្រាប់ឲ្យបងអ្នករត់ម៉ូតូឌុបនៅកន្លែងកើតហេតុ ជួយរុញរំកិលចុះពីលើខឿន ហើ​យបើ​កបានបើ​កទៅទាំងបែកកង់ បន្ដដំណើ​រឡើ​ងស្ពានព្រះមុនីវង្ស(ចាស់)  ទៅឈប់នៅក្រោមស្ពានអាកាសក្បាលថ្នល់ ដើ​ម្បីគេចចេញពីកន្លែងកើតហេតុសិន។

ក្រោយកើតហេតុ សមត្ថកិច្ចដែលប្រចាំការនៅផ្លូវជាតិលេខ១ កែងផ្លូវ៣៦៩ (គល់ស្ពានច្បារអំពៅ) ដែលនៅក្បែរកន្លែងកើ​តហេតុមិនព្រមចេញអន្តរាគមន៍នោះទេ  បានត្រឹមតែឈរមើ​ល  រថយន្ត បើកចេញទៅធ្វើព្រងើយ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post