header ads

Sponsor

កំពតៈ ដោយភាពមិនច្បាស់លាស់របស់បណ្ដាញអ្នកសារព័ត៌មានមួយចំនួន ដែលតែងតែចុះពីបញ្ហាគម្រោងអភិវឌ្ឍតំបន់ឆ្នេរខ្សាច់ ស្ថិតក្នុងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

រដ្ឋបាលខេត្តកំពត កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ក្រោមការផ្ដល់បទសម្ភាសន៍ពីលោក ជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត បានបើកធ្វើសន្និសីទសារព័ត៌មាន ស្ដីពីការបង្ហាញគម្រោងការអភិវឌ្ឍតំបន់ឆ្នេរខ្សាច់កែបថ្មីខាងលើនេះ។

ក្នុងពិធីនោះ ដោយមានការចូលរួមផងដែរ ពីអភិបាលរងខេត្ត និងតំណាងក្រុមហ៊ុនវិនិយោគជាសុខហេងរួមនឹងភ្នាក់ងារអ្នកសារព័ត៌មានកាសែតនិងទូរទស្សន៍មកពីអង្គភាពជាច្រើនក្នុងខេត្ត សរុប៣៤នាក់។

ក្នុងឱកាសនេះដែរ លោក​អភិបាលខេត្ត បានឧបត្ថម្ភថវិកា ១,២៥០ដុល្លារ ដល់ភ្នាក់ងារអ្នកសារព័ត៌មានកាសែត និងទូរទស្សន៏ ចំនួន២៥នាក់ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post