header ads

Sponsor

បាត់ដំបងៈ កម្លាំង​នគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំ​នគរបាលស្រុកសង្កែ កាលពីវេលាម៉ោង៦៖៣០នាទីល្ងាច​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ៦នាក់ នៅចំណុចភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ក្រោយពួកគេយកកាំបិតកាប់ប្រហារទៅលើជនរងគ្រោះ២នាក់។

ជនសង្ស័យទី១.ឈ្មោះ ជ័យ សុផាត ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ( ជាជនដៃដល់ )។ ទី២.ឈ្មោះ វឿន សុខផេង ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង (ជាជនដៃដល់ ) ។ ទី៣.ឈ្មោះ ចិត្ត រក្សា ហៅ វិបុត្រ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិហប់ ឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង (បក្ខពួក ) ។ ទី៤.ឈ្មោះ រ៉ាត់ ធារ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង (បក្ខពួក )។ ទី៥.ឈ្មោះ សាន្ត សារិទ្ធិ ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ( បក្ខពួក )។ ទី៦.ឈ្មោះ ណាន យ៉ារ៉ាហ្វាត់ ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង(បក្ខពួក )។

ក្នុងនោះវត្ថុតាងរួមមាន ៖ កាំបិតកែច្នៃ ចំនួន ០២ដើម និង​ម៉ូតូម៉ាកហុងដាឌ្រីម ចំនួន ០២គ្រឿង។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យខាងលើ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំនួន ២នាក់កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៩ វេលាម៉ោង១រំលងអាធ្រាត្រ នៅចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ជនរងគ្រោះទី១ ឈ្មោះ វឿត សូរិយា ហៅតូ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង  (រងរបួសមុតរយះក្បាល និងស្មាខាងស្តាំ )។ ២ឈ្មោះ ស៊ុន ចាន់ថូ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ( រងរបួសមុតរយះក្បាល និងដៃខាងស្តាំ ) ។

បច្ចុប្បន្នការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post