header ads

Sponsor

ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្រោយពីបានធ្វើសកម្មភាពឆបោកយកម៉ូតូ ចំនួន៣គ្រឿង បានសម្រេច កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ បានគេចខ្លួនបាន៤ថ្ងៃ ទើបនៅវេលាម៉ោង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចក្នុងផ្ទះ "ហេបភីណេត" តាមបណ្តោយផ្លូវ២៥៦ ជិតផ្ទះសំណាក់ហង្សមាស ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើ មានឈ្មោះ អ៊ីង គៀងសុង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ កាត់ចិន មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅក្នុងក្រុងហ៊ុន។ បានរត់គេចខ្លួនបាន៤ថ្ងៃ ទើបចាប់បាន។

តាមសម្តីជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា នៅម៉ោងកើតហេតុខាងលើ រូបគាត់បានជិះម៉ូតូតាមដងផ្លូវ ក៏ប្រទះឃើញមុខសញ្ញាជនសង្ស័យដើរចូលណេតខាងលើ ក៏ឈប់ម៉ូតូហើយរត់ទៅចាប់ជនសង្ស័យបានតែម្តង ពេលនោះប្រជពលរដ្ឋឃើញដូច្នោះ ក៏ស្វាគមន៍មួយដៃមួយជើងឡើងទ្រោមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ ដើម្បីសួរនាំ។ ប្រភពដដែលបានបន្តទៀតថា ជនសង្ស័យបានឆបោកយកម៉ូតូអស់៣គ្រឿង ម៉ាក Honda Scoopy ១គ្រឿង Honda PCX ១គ្រឿង និងម៉ូតូ Duke ១គ្រឿងទៀត រួមទាំងកុំព្យទ័រមួយគ្រឿងទៀត យកទៅលក់លេងល្បែងចាញ់អស់។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុ រួចបញ្ជូនខ្លួនបន្តទៅអធិការខណ្ឌទួលគោក ដើម្បីកសាងសុំណុំរឿងបញ្ជូនឡើងតុលាការចាត់ការទៅតាមនីតិវិធច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post