header ads

Sponsor

ភ្នំពេញៈ ក្រុមប្រតិបត្តិការចម្រុះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ បានឃាត់ខ្លួនជនជាតិវៀតណាម១២នាក់ ដែលលួចឆ្លងដែនចូលមកស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ ប្រើប្រាស់ឯកសារថតចម្លង និងគ្មានលិខិតឆ្លងដែនជាប់ខ្លួន។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការនេះ ក្រោមការសម្របសម្រួលដោយលោក ខាំ សុផារី ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ និងសហការជាមួយស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យជនបរទេសនៅចំណុចម្តុំហាងផ្ទះម៉ាស្សា ផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

លោកប្រធាននាយកដ្ឋានរូបនេះ បានបញ្ជាក់ថា ក្រុមប្រតិបត្តិការចម្រុះបានបញ្ជូនជានជាតិវៀតណាម ចំនួន១២នាក់ ក្នុងនោះស្រី១០នាក់ខាងលើ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យឯកសារ និងសាកសួរតាមនីតិវិធីបន្ត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post