header ads

Sponsor

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា មិនឲ្យមានការលក់ទីតាំង

វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)ឡើយ។

មានប្រសាសន៍ក្នុងពិធីបើសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា លើកទី១៣ ឆ្នាំ២០១៩ ដែលធ្វើឡើងនៅសណ្ឋាគារ The Great Duke (InterCon) រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមីនា សម្តេចតេជោ ហ៊ុ ន សែន បានលើកឡើងថា រយៈពេលប៉ុន្មានខែមកនេះ មានការៀបចំស្នើសុំប្តូរទីតាំងCDEI បច្ចុប្បន្ននេះ ធ្វើជាវិស័យឯកជន រួចហើយយកកន្លែងធ្វើជាទីតាំងថ្មី ឬមួយផ្នែកកសាងអគាសម្រាប់ CDRI  និងមួយផ្នែកទៀតសម្រាប់វិស័យឯកជន។

សម្តេចបានបញ្ជាក់ថា "ខ្ញុំសូមបញ្ជាក់ថា ខ្ញុំសូមបដិសេធន៍រូចហើយ ក៏ប៉ុន្តែខ្ញុំសូមបញ្ជាក់ថា ដីនៅកន្លែងនេះ ដាច់ខាតមិនត្រូវប្រគល់ឲ្យអ្នកណាទេ ក្រៅពីទុកប្រើប្រាស់ទៅលើបញ្ហាស្រាវជ្រាវ"។

សម្តេចតេជោ ក៏បានលើកឡើងថា ទីតាំងរបស់CDEO នាពេលបច្ចុប្បន្ននេះ មានប្រវត្តិវែងឆ្ងាយ ដោយកាលពីឆ្នាំ១៩៩០ ដែលមានលោកស្រី អី វ៉ា និងលោក ជា ចាន់តូ យើងបានប្រឹងប្រែងធ្វើកន្លែងនេះ ដើម្បីបង្កើតធនាគារខួរក្បាល ដែលមានរហូតមកដល់ពេលនេះ បើគិតទៅមានអាយុ២៩ឆ្នាំហើយ ដូច្នេះ បើទោះបីជាកន្លែងនេះត្រូវបាក់បែកខ្ញុំខុសចិត្តប្រមូលធនធាន ដើម្បីជាជាកន្លែងនេះ សម្រាប់ធ្វើការនៃវិទ្យាស្ថាននេះបន្តទៀត។

សម្តេចថា ចាត់ទុកកន្លែងនេះ គឺជាកូនបង្កើតដែលខ្ញុំបានបង្កើតវាឡើង ដោយផ្តល់ដី និងថែមទាំវាតាំងពីពេលនោះរហូតមកពេលនេះ។  អីញ្ចឹងសូមកុំឲ្យអ្នកណាមួយផ្តួចផ្តើមគំនិតទាក់ទិននឹងដីនេះឲ្យសោះ។ ប្រសិនបើជាមន្ត្រីរាជរដ្ឋាភិបាល ខ្ញុំមិនអាចប្រាប់ នឹងណែនាំពួកគេទៀតទេ។ យើងបានធ្វើអំពីកិច្ចការមួយចំនួនពីការដោះដូរអគារនេះ អគារនោះ នៅពេលយើងគ្មានប្រាក់។ ឥលូវកន្លែងដែលយើងដោះដូរនោះក្លាយជាក្រសួង ស្ថាប័នធំៗ រួចទៅហើយ។

សម្តេចក៏បានលើកឡើងថា ក៏ប៉ុន្តែ CDRI មានប្រវត្តិជិត៣០ឆ្នាំមកហើយ ដោយគ្មានការដោះដូរទីតាំងនោះទេ។ អីញ្ចឹងសូមបញ្ជាក់ឲ្យបានជ្រាបសម្រាប់ទីតាំងនេះ ហើយនេះមិនមែនជារឿងថ្មីសម្រាប់ ហ៊ុន សែនទេ វាជារឿងចាស់របស់ ហ៊ុន សែន ដែលបានបង្កើតស្ថាប័នខួរក្បាល គឺCDRI  តាំងពីលោកស្រី អី វ៉ា និងលោក ជា ចាន់តូ ហើយខ្ញុំទៅកន្លែងនេះមុនគេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post