header ads

Sponsor

ភ្នំពេញៈ នាពេលបច្ចុប្បន្ន អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអភិបាលខណ្ឌទាំង១២ ចុះណែនាំក្រុមអាជីវកលក់ដូរតាមបណ្ដាមហាវិថីតូចធំ និងផ្លូវតូចៗមួយចំនួនធំ ក្នុងមូលដ្ឋានទាំង១២ខណ្ឌ មិនឲ្យរំលោភលើចិញ្ជើមផ្លូវលើស១ភាគ៣ នៃចិញ្ជើមផ្លូវឡើយ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងរក្សាទុកចិញ្ជើមផ្លូវសម្រាបអ្នកថ្មើរជើង ជនពិការធ្វើដំណើរ។ ជាក់ស្ដែង នៅផ្ទះផ្ញើម៉ូតូ ចំណុចកែងផ្លូវ១៦៤ និងផ្លូវ១០៩ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ទទួលផ្ញើម៉ូតូ២៤ម៉ោង បានដាក់ចតម៉ូតូ លើផ្លូវលើសពី១ភាគ៣ នៃចិញ្ជើមផ្លូវ ដែលរដ្ឋបាលរាជធានីភ្នំពេញ កំណត់សម្រាបអ្នកថ្មើរជើង ជនពិការធ្វើដំណើរ។

ប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងកន្លែងផ្ញើរថយន្ត និងម៉ូតូ ខាងលើនេះ ជាទីតាំងរបស់ប្រជាការពារខណ្ឌ៧មករា ដែលប្រកបអាជីវកម្មទទួលផ្ញើ រថយន្ត ម៉ូតូ មិនចូលរួមសហការ រំលោភលើចិញ្ជើផ្លូវ ដូច្នេះរាល់ពេលដែលគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ចុះរៀបចំសណ្តាប់ធ្នាប់ម្តងៗ គឺធ្វើតែកន្លែងណាដែលប្រជាពលរដ្ឋយើងចតរថយន្ត និងចតម៉ូតូនៅតាមដងផ្លូវ និងនៅតាមផ្ទះប្រជាពលរដ្ឋដែលដាក់លក់អីវ៉ាន់នៅតាមចិញ្ចើមផ្លូវតែប៉ុណ្ណោះ តែបើនៅទីតាំងផ្ទះផ្ញើម៉ូតូ ចំណុចកែងផ្លូវ១៦៤ និងផ្លូវ១០៩ សង្កាត់មនោរម្យ ខណ្ឌ៧មករានោះ គឺខាងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា មិនហ៊ានរៀបចំ ដេញរឺស្ទូចរថយន្តនៅកន្លែងផ្ញើ រឺក៏ចាប់ម៉ូតូលើកដាក់រថយន្តនោះទេ។

ជាចុងក្រោយប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរមូលដ្ឋានខណ្ឌ៧មករា ក៏ដូចសាលារាជធានីភ្នំពេញ ជួយមានវិធានការ លើបញ្ហានេះផង ព្រោះរាល់ការធ្វើដំណើរពួកគាត់ឆ្លងកាត់តាមបណ្តោយផ្លូវជុំវិញទីតាំងនេះ ធ្វើឲ្យមានកាកកស្ទះ និងខាតពេលវេលា ដោយសារអាជ្ញាធរគ្មានវិធានការ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post