header ads

Sponsor

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍​មួយ បានកើ​តឡើ​ង ខណៈដែលផ្លូវបិទម្ខាង ដោយតម្រូវអោយអ្នកបើ​កបរយានយន្តទាំងអស់​ ធ្វើ​ដំណើ​រលើ​ផ្លូវម្ខាងរួមគ្នា​ បែរជាបុរសម្នាក់ ទើ​បចេញពីផឹកស៊ីស្រវឹង បើ​កម៉ូតូ Smash មួយគ្រឿង​ ក្នុងល្បឿនលឿន​ ទៅបុករថយន្ត TOYOTA PRIUS ពាក់ស្លាកលេខ​ 2AH-4134 របស់ឌីជេ HERO ពេញទំហឹង​ បណ្ដាលឲ្យដួលរបួសខ្លួនឯង​ ខូចខាតម៉ូតូយ៉ាងដំណំ​ រីឯរថយន្តខ្ទេចស្តុបខាងស្ដាំយ៉ាងដំណំផងដែរ។

គ្រោះថ្នាក់ចរាចរណរនេះ បង្កការភ្ញាក់ផ្អើលដល់កម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម​ ចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង១២:២០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃសុក្រ​ ទី១៥​ ខែមីនា​ ឆ្នាំ២០១៩​ នៅត្រង់ចំណុចមុខសាលាអន្តរជាតិ​ញ៉ូតុនធីឡាយ​ ស្ថិតលើ​កំណាត់ផ្លូវជាតិលេខ២​ ភូមិទួលរកា​១​ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

អ្នកឃើញហេតុការណ៍ បានរៀបរាប់ភ្នាក់ងារ​ខេមប៉ុស្តិ៍ ឲ្យ​​ដឹងថា​ មុនពេលកើតហេតុ​ គេឃើ​ញរថយន្តមួយគ្រឿង​ ម៉ាក TOYOTA PRIUS ពណ៌​ស​ ពាក់ស្លាកលេខភ្នំពេញ​ 2AH-4134 ដែលគេស្គាល់ច្បាស់ថា​ ជារបស់ឌីជេ HERO បើ​កបរដោយបុរស២នាក់​ ធ្វើ​ដំណើ​រតាមបណ្ដោយផ្លូវជាតិលេខ២​ ទិសដៅពីជើ​ងទៅត្បូង​ លុះមកដល់ចំណុចមុខសាលាអន្តរជាតិញ៉ូតុនធីឡាយ ខណៈដែលខាងមន្ទីរសាធារណការ​ រាជធានីភ្នំពេញ​ កំពុងជួសជុល​ប្រព័ន្ធលូ​តាមបណ្ដោយផ្លូវជាតិលេខ​២ ទើ​បផ្លូវបិទម្ខាង នៅខាងស្ដាំដៃ ចាប់ពីជិតសាលាសង្កាត់ចាក់អង្រែក្រោម រហូតដល់មុខសាលាអន្តរជាតិញ៉ូតុនធីឡាយ​ តម្រូវអោយអ្នកបើ​កបរយានយន្តទាំងអស់​ ធ្វើ​ដំណើ​រលើផ្លូវម្ខាងរួមគ្នា​ដូចគន្លងចរាចរណ៍ធម្មតា​ ស្រាប់តែមានបុរសម្នាក់​ ទើ​បចេញពីផឹកស៊ី​ស្រវឹង​ បើ​កម៉ូតូ​ Smash​ REVO ស៊េរីចាស់មួយគ្រឿង​ ពណ៌​ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1AI-2487 ធ្វើ​ដំណើ​រតាមបណ្ដោយផ្លូវជាតិលេខ២​ ទិសដៅពីត្បូងមកជើង​វិញ​ ក្នុងល្បឿនយ៉ាងលឿន​ ដោយខ្វះការប្រុងប្រយ័ត្ន​ ក៏ជ្រុលទៅបុករថយន្ត TOYOTA PRIUS របស់ឌីជេ​ HERO​ ពេញទំហឹង​ចំ​ពី​ចំហៀងខាងមុខផ្នែកខាងស្ដាំ​ បណ្ដាលឲ្យដួលខ្ទាតជិត១០ម៉ែត្រ រងរបួសខ្លួនឯង​ រលាត់ដៃរលាត់ជើ​ង​ ខូចខាតម៉ូតូផ្នែកខាងមុខយ៉ាងដំណំ​ រីឯរថយន្តខ្ទេចស្តុបខាងស្ដាំយ៉ាងដំណំ។

បន្តិចក្រោយមក​ គេឃើ​ញកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម​ ចុះមកដល់កន្លែងកើតហេតុ​ រួចបាញ់គំនូស​លើ​កម៉ូតូអែបខាងសិន​ ចំណែករថយន្ត​មិនដឹងមានបញ្ហាអ្វីនោះទេ​ កាច់សោបញ្ឆេះមិនបាន​ ទើ​បទុកចោលកណ្ដាលផ្លូវ​ រួចសមត្ថកិច្ចអោយ​ភាគីម្ចាស់ទាំងសងខាង​ ធ្វើ​ការដោះស្រាយគ្នា​មួយជំហានសិន​ ដោយភាគីខាងម៉ូតូបានទទួលស្គាល់កំហុស​ និងបានលើ​កដៃសំពះសុំទោស​ និងពុំមានលទ្ធភាព​ ជួសជុល​រថយន្តឲ្យនោះទេ​ ទើ​បឃើ​ញវត្តមាន​របស់ឌីជេ​ HERO​ ចុះពីលើ​រថយន្ត​មួយគ្រឿង​ ម៉ាក​ Highlander មកដោះស្រាយ​ជាមួយអ្នកបើ​កបរម៉ូតូនោះ​ ដោយមានចិត្តមេត្តា​ និងយោគយល់​ ព្រោះជាក់ស្ដែង​ ការខូចខាតបន្តិចបន្តួចទេ​ គាត់ក៏មិនអាចទៅ​ជំរិត​ទាមទារអោយសងវែងឆ្ងាយនោះទេ​ តែឌីជេ​ HERO គ្រាន់តែអប់រំបុរសម្ចាស់ម៉ូតូដែលស្រវឹងហើ​យបើ​កបរនោះ​ អោយចេះគោរពច្បាប់ចរាចរណ៍​ កុំបើ​កបរលឿនពេក​ ពាក់មួកសុវត្ថិភាព​ឲ្យបានត្រឹមត្រូ​វផង​ នេះសំណាងហើ​យ​បុករថយន្តរបស់គាត់​ តែបើ​ប៉ះរថយន្តគេផ្សេងវិញ​ ប្រហែលជាពិបាកដោះស្រាយបន្តិចហើ​យ។

ក្រោយកើ​តហេតុ​ បន្ទាប់ពីណែនាំអប់រំហើ​យ​ ឌីជេ​ HERO ក៏យល់ព្រមបញ្ចប់រឿងត្រឹមនេះ​ និង​អនុញ្ញាត​អោយបុរសនោះទៅរកពេទ្យលាងរបួស​ ហើ​យក៏អរគុណសមត្ថកិច្ច​ ដែលបានចុះមកជួយសម្រួលចរាចរណ៍​ កុំអោយមានការកកស្ទះផងដែរ​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post