header ads

Sponsor

ភ្នំពេញៈ ចៅក្រមឡុង វណ្ណា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩នវ បានចេញដីកាសម្រេចឃុំខ្លួនបុរសជនជាតិអាមេរិកាំងម្នាក់ ដាក់ពន្ធនាគារព្រៃសជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ និងបទទិញពេស្យាចារកុមារ ។

ជនជាប់ចោទឈ្មោះ POPE DANNY LEE ហៅ រ៉ានី ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិអាមេរិកាំង កាន់លិខិតឆ្លងដែនលេខ 546245420 ។

ជនជាប់ចោទ ត្រូវបានសមត្ថកិច្ចកម្ពុជាបញ្ជូនមកតុលាការកាលពីថ្ងៃទី០៥មិនា ។ ដំបូងឡើយជនសង្ស័យ នៅចំពោះមុខតំណាងអយ្យការ លោកស៊ិន វិរៈ ជាព្រះរាជអាជ្ញារង មិនព្រមឆ្លើយនិងសំណួររបស់តុលាការទេ ដោយទាមទារអោយមានមេធាវីជំនួយស្មារតីទើបព្រមឆ្លើយ។ ក្នុងនោះក្រោយការសាកសួរចប់ តំណាងអយ្យការបានសម្រេចចោទប្រកាន់ពីបទរួមភេទជាមួអនីតិជនអាយុក្រោម១៥ឆ្នាំ និងបទទិញពេស្យាចារកុមារ ហើយបញ្ជូនសំណុំរឿងនិងជនត្រូវចោទអោយចៅក្រមសម្រេចតាមច្បាប់ ។

សមត្តកិច្ចបានឲ្យដឹងថា ជនសង្ស័យបានរងនូវពាក្យបណ្តឹងពីសំណាក់អាណាព្យាបាលរបស់ជនរងគ្រោះ កាលពីល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ នៅចំណុចហាងម៉ាស្សាយីហោ ស្រីនាង៨៧១ ស្ថិតនៅក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយពីមានពាក្យបណ្តឹង សមត្តកិច្ចបានបើកការសើបអង្កេត ស្រាវជ្រាវ និងឈានដល់កិច្ចប្រតិបត្តិការបង្ក្រាបលើបទល្មើសទិញពេស្យាចារកុមារខ្មែរមួយនេះ ដោយបានរំដោះជនរងគ្រោះ៥នាក់ ក្នុងនោះមានកុមារី៣នាក់ នៅជាអនីតិជននៅឡើយ។

បន្ទាប់មក ជនរងគ្រោះត្រូវបានបញ្ជូនទៅមជ្ឍមណ្ឌលអប់រំ បណ្តុះបណ្តាល នៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ។ ចំណែកជនជាប់សង្ស័យ ត្រូវបានបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ សម្រេចតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post