header ads

Sponsor

ភ្នំពេញៈ គណៈបញ្ជាការឯកភាពខណ្ឌចំការមន​ ចុះបិទក្លឹប “ម៉ៃអាមី”​ ទីតាំង១៥៩ ដោយសង្ស័យអត់ច្បាប់អនុញ្ញាត​។

ការចុះទៅបិទក្លឹបខាងលើនេះ ធ្វើឡើងកាលពី​វេលាម៉ោង៤៖៣០នាទីរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ នៅចំណុចមុខស្ថានីយទូរទស្សន៍អប្សរា ស្ថិតនៅតាមបណ្តោយផ្លូវ៣៦០​ ភូមិ៨ សង្កាត់បឹងកេងកង១​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។

លោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមន បានអោយដឹងថា នៅរសៀលនេះ កម្លាំងចម្រុះ​ដឹកនាំដោយគណៈបញ្ជាការឯកភាពខណ្ឌ សហការជាមួយនគរបាលប៉ុស្តិ៍មានការចូលរួមពីមន្ទីរទេសចរណ៍ និងក្រសួងបរិស្ថាន ក្រោយពីមានពាក្យបណ្ដឹងប្រជាពលរដ្ឋថា ក្លឹបម៉ៃអាមី​មានទីតាំង១៥៩ បញ្ចេញសំឡេ​ងមកក្រៅខ្លាំងៗ ធ្វើអោយប៉ះពាល់ រំខានការដេកពួនរបស់ប្រជាពលរដ្ឋអ្នករស់នៅជិតខាង ទើ​បអាជ្ញាធរចុះមកត្រួតពិនិត្យ និងសួរនាំរកលិខិតអនុញ្ញាតបើ​កក្លឹបកម្សាន្ត​ដែរទេ។

លោក ព្រុំ សំខាន់ អភិបាលខណ្ឌ បានបញ្ជាក់ថា យោងតាមការអនុញ្ញាតពីលោក ឃួង ស្រេង អភិបានក្រុងភ្នំពេញ ទីតាំងខាងលើ ត្រូវបានបិទជាបណ្ដោះអាសន្នសិន ដោយក្លឹបខាងលើនេះ គ្មានការអនុញ្ញាត ដោយឡែកម្ចាស់ទីតាំងបានចូលរួម តែមិនព្រមផ្ដិតមេដៃក៏ដោយ តែសូមប្រាប់ថា មិនផ្ដិតមេដៃតែមិនអាចបើ​កក្លឹបនេះ ចាប់ពីម៉ោងកម្លាំងសរសេរធ្វើ​កំណត់ហេតុ តែនៅរឹងទទឹងបើកដំណើរការនោះ កុំថាគណៈបញ្ជាការចុះចាប់ទាំងយប់ឲ្យ​សោះ។

បន្តិចក្រោយមក ម្ចាស់ទីតាំងខាងលើ បានស្ដាប់ការពន្យល់ណែនាំរួច ក៏បានចូលរួមថែមទាំងផ្ដិតមេដៃផ្អាកជាបណ្ដោះអាសន្ន រង់ចាំធ្វើ​ការចូលខ្លួនដោះស្រាយរឿងប៉ះសំឡេងរំខាន និងមានលិខិតអនុញ្ញាត ទើ​បអាចបើ​កដំណើរការឡើងវិញ ។

ជាចុងក្រោយសូមអោយម្ចាស់ទីតាំងបិទស្លាកក្នុងក្លឹបខ្លួនថា (គ្មានការជួញដូរ ឬប្រើ​ប្រាស់នូវសារធាតុញៀនខុសច្បាប់ ជាពិសេសការរួមភេទ និងជួញដូរមនុស្សខុសច្បាប់ សូមប្អូនជាយុវជនទាំងអស់ ជៀសអោយឆ្ងាយពីគ្រឿងញៀន ដោយវាធ្វើអោយខូចអនាគត និងខាតបង់ទ្រព្យសម្បត្តិក្នុងគ្រួសារ យើងជាទំពាំងស្នងឬស្សី បើ​សិនជាមានករណីដូចខាងលើ​មេត្តារាយការណ៍មកអាជ្ញាធរអោយបានលឿនបំផុត)៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post