header ads

Sponsor

បច្ចុប្បន្នក្រុមហ៊ុនទូរស័ព្ទដៃស្មាតហ្វូន vivo សង្កេតឃើញថាកំពុងតែមានទីផ្សារប្រកួតប្រជែងខ្លាំងនៅក្នុងតំបន់អាស៊ី និងកំពុងតែមានប្រជាប្រិយភាពខ្លាំងគួរសមផងដែរចំពោះអ្នកដែលនិយមប្រើប្រាស់ទៅលើទូរស័ព្ទដៃស្មាតហ្វូន។

អ្វីដែលគួរឲ្យកត់សម្គាល់នោះក្រុមហ៊ុន vivo ថ្មីៗនេះបានបញ្ចេញជាមួយនឹងស្មាតហ្វូនរបស់ខ្លួនច្រើនម៉ូឌែលដែរនៅលើទីផ្សារប្រទេសកម្ពុជា ជាពិសេសស្មាតហ្វូននៃត្រកូល Y តែម្តង។ កាលពីអំឡុងថ្ងៃទី 2 ខែ មិនា ឆ្នាំ 2019 ក្រុមហ៊ុន vivo បានធ្វើការសម្ពោធជាផ្លូវការទៅលើស្មាតហ្វូនរបស់ខ្លួនមួយស៊េរីទៀតហើយនៃត្រកូល V ម៉ូឌែល vivo V15Pro ដែលជាស្មាតហ្វូនស្ថិតក្នុងកម្រិតបង្គួរមួយ និងមានតម្លៃថ្លៃគួរសមដែរ ប៉ុន្តៃវាត្រូវបានបង្ហាញចេញមកជាមួយការរចនាបទថ្មីជាច្រើន ដែលស្មាតហ្វូនមួយចំនួនមិនទាន់មាន។

ចំពោះស្មាតហ្វូន vivo V15Pro នេះត្រូវបានបង្ហាញចេញមកជាមួយនឹង អត្រានៃផ្ទៃអេក្រង់លាតស្ទើរតែគ្មានគែម Ultra FullViewTM Display ទំហំអេក្រង់ 6.39-inches 2340x1080 FHD+ Super AMOLED បច្ចេកវិទ្យាកាមេរ៉ាមុខផុសឡើង 32MP និងកាមេរ៉ាក្រោយដល់ទៅ 3 គ្រាប់ 48Million Quad Pixel Sensor +8MP + 5MP បច្ចេកវិទ្យា AI កាមេរ៉ាក្រោយ 5MP ៖ ថតរូបបែបព្រាលជាមួយផ្ទៃខាងក្រោយ (Depth Camera Bokeh Mode ) បច្ចេកវិទ្យា AI កាមេរ៉ាក្រោយ 8MP ៖ ថតរូបកាន់តែធំទូលាយ 120° ( AI 120° wide Angle) បច្ចេកវិទ្យា AI កាមេរ៉ាក្រោយ 48MP ៖ ថតរូបពេលយប់កាន់តែច្បាស់ (AI Super Night Mode)

ថតរូបធ្វើអោយរូបរាងកាន់តែស្អាត (AI Body Shaping )

ដំណើរការម៉ាស៊ីនដោយ (Qualcomm Snapdragon 675AIE Octa-core) RAM 6GB + ROM 128GB +SD Card up to 256GB

មុខងារស្កេនក្រយៅដៃលើអេក្រង់ (In-Display Fingerprint Scanning)

ថាមពលថ្មទំហំ 3700mAh បច្ចេកវិទ្យាសាកថ្មលឿន Funtouch OS9 (Based on Android 9.0)

មានពីរពណ៌គឺ Topaz Blue និង Coral Red ដូចនេះសម្រាប់ប្រិយមិត្តដែលមានបំណងចង់ក្លាយជាម្ចាស់ស្មាតហ្វូន vivo V15Pro នេះ លោកអ្នកអាចរកជាវបានចាប់ពីថ្ងៃទី 12 ខែ មិនា នេះតទៅ នៅគ្រប់បណ្តាលហាងនានាដែលជាតំណាងចែកចាយរបស់ក្រុមហ៊ុន vivo ជាមួយនឹងកញ្ចប់តម្លៃ $449។ ព្រមទាំងមានបន្ថែមជូនដល់អតិថិជន នូវកាដូពិសេសៗជាច្រើន រួមមានដូចជា ៖

បន្តោងសោរ vivo ជើង Tripods ដបទឹកដ៏ស្រស់ស្អាត និង Power Bank ផងដែរ។ ហើយសម្រាប់អតិថិជនដែលបានធ្វើការកុម៉្មង់ទុកមុនទៅលើស្មាតហ្វូន vivo V15Pro លោកអ្នកអាចទៅទទួល ស៊ីមកាតដែលមានតំលៃ 54$ ដោយឥតគិតថ្លៃ ជាមួយនឹងគំរោង Smart ធំហ្មង រយៈពេល 24 សប្តាហ៍ ដែលអាចបើកបាននៅគ្រប់ Smart Stores ចាប់ពីថ្ងៃទី 13/03/2019 រហូតដល់ 17/03/2019 ដោយលោកអ្នកគ្រាន់តែភ្ជាប់មកជាមួយនឹងក្រដាស Pre-order ទូរស័ព្ទ ហើយនិងអត្តសញ្ញាណបណ្ណ័ផងដែរ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post