header ads

Sponsor

កោះកុងៈ ប្រជាពលរដ្ឋ រស់នៅភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ បានប្រទះឃើ​ញសាកសពមនុស្សស្រីម្នាក់​ មិនស្គាស់អត្តសញ្ញាណ មានសភាពហើ​មស្អុយរលួយ ក៏មករាយការណ៍ជូនសមត្ថកិច្ច។

សាកសពស្រីខាងលើនេះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញកាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៩ នៅចំណុចចំការស្វាយ​ ក្បែរចិញ្ចើ​មផ្លូវ សាយ ភូថង ស្ថិតនៅភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។

ក្រោយទទួលបានព័ត៌​មាន កម្លាំជំនាញនៃអធិការដ្ឋាន សហការជាមួយ ក្រុមគ្រូទេព្យមណ្ឌលសុខភាពអណ្ដូងទឹក ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានចុះធ្វើកោសល្យវិច្ច័សព បានបញ្ជាក់ថា សាកសពមានស្នាមធ្លាយត្រង់ចុងដង្ហើ​ម ស្លៀកតែលីអូ ពណ៌ខ្មៅ អត់ពាក់អាវ មានអាវក្នុងពណ៌ខ្មៅប្រលាក់ឈាម លើ​ចិញ្ចើ​មថ្នល់ក្បែរសាកសព ត្រូវបានគេដឹកមកទម្លាក់ចោល​ សណ្ឋានភាពសាកសពស្លាប់ប្រហែល៥ទៅ៦ថ្ងៃ មុខមាត់ហើ​មរលួយមើ​លមិនស្គាល់។

បច្ចុប្បន្នករណីនេះ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវរកមុខឃាតក ដើម្បីចាប់យកមកផ្ដន្ទាទោសតាមច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post