header ads

Sponsor

ជាការពិតណាស់ក្រោយពីមានព័ត៌មានបែកធ្លាយទាក់ទងនឹងផលិតផលថ្មី F11 Pro ជាច្រើនដងរួចមក នៅយប់ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៩ នេះ ក្រុមហ៊ុនទូរស័ព្ទOPPO ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានប្រកាស និង បង្ហាញខ្លួនជាផ្លូវការ នូវផលិតផលថ្មីរបស់ខ្លួនប្រាកដមែន នោះគឺទូរស័ព្ទ F11 Pro ដ៏ស្រស់សង្ហា និង ដ៏ទាក់ទាញបំផុត ដោយកម្មវិធី Launching Event នេះ គឺមានអ្នកចូលរួមច្រើន ស្ទើរតែមិនគួរឲ្យជឿ ដែលរួមមានក្រុមការងារដៃគូសហការជាមួយក្រុមហ៊ុនOPPOទាំងនៅកម្ពុជា និង ក្រៅប្រទេស ដែលរួមមានបងប្អូនជាម្ចាស់ហាងលក់ទូរស័ព្ទ មានក្រុមតារាតំណាងឲ្យផលិតផលទូរស័ព្ទដៃ OPPO ទាំងបីដួងដ៏មានប្រជាប្រិយភាពប្រចាំនៅកម្ពុជា គឺអ្នកនាងពេជ្រសោភា កញ្ញារ៉េតស៊ូហ្សាណា និង លោកStep, ក្រុមតារាដៃគូសហការផ្សព្វផ្សាយ(KOL) ទូរស័ព្ទដៃ OPPO, ក្រុមអ្នកសារព័ត៌មានជាតិ និង អន្តរជាតិ មកពីគ្រប់ស្ថាប័នព័ត៌មាន ព្រមទាំងក្រុមអ្នកគាំទ្រផលិតផលទូរស័ព្ទដៃ OPPO ជាច្រើននាក់ទៀតផងដែរ ដោយក្នុងនោះក៏មានកិច្ចសម្ភាសន៍អំពីចំណាប់អារម្មណ៍របស់អតិថិជនដែលមានសំណាងទទួលបានឱកាសចូលរួម ក្រោយពីកម្មវិធី Blind Order F11 Pro ដែលជ្រើសរើសដោយ System របស់ក្រុមហ៊ុន ហើយក៏មានការប្រកាសតម្លៃលក់ទូរស័ព្ទ F11 Pro ជាផ្លូវការផងដែរក្នុងតម្លៃ$339

 អ្វីដែលធ្វើឲ្យអ្នកចូលរួមទាំងអស់មានការពេញចិត្ត និង ភ្ញាក់ផ្អើលជាខ្លាំងនោះ គឺការរចនា Experience Zone របស់ F11 Pro ដែលបានរៀបចំឡើងយ៉ាងល្អឥតខ្ចោះពីមួយដំណាក់កាល ទៅមួយដំណាក់កាលពិតជាប្លែក និង បានបន្សល់ទុកនូវអនុស្សារីរយ៍ជាច្រើនជាមួយគ្នាមិនអាចបំភ្លេចបាន ដោយក្រុមហ៊ុនOPPO នៅកម្ពុជាបានរៀបចំរចនាឡើងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ រហូតចូលដល់ទីតាំងប្រារព្ធពិធីតែម្តង។

  F11 Pro របស់ក្រុមហ៊ុនទូរស័ព្ទដៃ OPPO បានធ្វើឲ្យអ្នកនិយមប្រើប្រាស់ទូរស័ព្ទនៅទូទាំងពិភពលោក និង នៅក្នុងប្រទេសកម្ពុជាមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែការរចនារូបរាងថ្មីរបស់ F11 Pro មានភាពប្លែក និង ទាក់ទាញជាងម៉ូឌែលមុនៗរបស់ OPPO ទាំងរូបរាង បច្ចេកវិទ្យា និង កម្លាំងម៉ាស៊ីន ជាពិសេសគឺ ការថតរូប Portrait ច្បាស់ឥតខ្ជោះនៅទីងងឹត

ដូចលោកអ្នកធ្លាប់បានជ្រាបស្រាប់ហើយ តាមរយៈគេហទំព័រផ្លូវការរបស់ OPPO នាពេលកន្លងមកបានឲ្យដឹងថា កូនពៅត្រកូល F នៅដើមឆ្នាំ២០១៩រូបនេះ មិនធ្វើឲ្យអ្នកប្រើប្រាស់ខកចិត្តនោះទេ ព្រោះវាជាប្រភេទទូរស័ព្ទដែលបង្កើតឡើងដើម្បីឆ្លើយតបទៅតាមតម្រូវការចង់បានរបស់អតិថិជនជាក់ស្តែង និង ការប្រកួតប្រជែងក្នុងទីផ្សារទាំងតម្លៃ និង គុណភាព។ F11 Pro ដែលនឹងត្រូវដាក់លក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា មានពីរពណ៌ គឺ ពណ៌ Thunder Black និង ពណ៌ Aurora Green ហើយOPPO F11 Pro មានពាក្យស្លោកទូទៅថា Brilliant Portrait in Low Light ដែលមានន័យថា Portrait ច្បាស់ឥតខ្ជោះនៅទីងងឹត ដែលញ៉ាំងឲ្យយើងអស់ក្តីបារម្ភពីបញ្ហាបន្ថែមពន្លឺ ដោយសារតែវាមាន កាម៉េរាភ្លោះខាងក្រោយទំហំ 48MP , និង កាមេរ៉ាមុខបង្កប់ខ្លួននៅចំណុចកណ្តាលដ៏ទាន់សម័យ, វាមានអេក្រង់លាតពេញពិតប្រាកដទំហំ 6.5 Inch អមមកជាមួយកម្រិតបង្ហាញ FHD+ ,

 វាមានបច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC ជំនាន់ 3.0 ថាមពលថ្ម 4000mAh , មានបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost , ហើយ F11 Pro មានRam ទំហំ6GB និង Rom ទំហំ64GB ថែមទៀតផង ដែលចំណុចទាំងអស់នេះហើយ បានជម្រុញឲ្យអតិថិជនដែលស្រលាញ់គាំទ្រស្មាតហ្វូន OPPO បានចូលរួមធ្វើការ Blind Order F11 Pro ឬ ការកម្មង់ទុកមុនចំពោះទូរស័ព្ទ F11 Pro យ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយគ្មានការរារែកអ្វីឡើយ និងបន្ទាប់ពីកម្មវិធី Blind Order និង Launching Event នេះទៅ ក្រុមហ៊ុន OPPO បានបញ្ជាក់ឲ្យដឹងថា នឹងមានកម្មវិធីំបន្តទៀត សម្រាប់អតិថិជនរបស់ពួកគេ នោះគឺ កម្មវិធី Pre-Order F11 Pro ដែលមានរយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី ២១ ដល់ ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៩ និងកម្មវិធី First Sale F11 Pro នៅ ថ្ងៃទី ២៨ ខែមិនា ឆ្នាំ២០១៩ នេះផងដែរ សម្រាប់អតិថិជនដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

 សូមបញ្ជាក់ថា OPPO គឺជាក្រុមហ៊ុនទូរស័ព្ទ Smart Phone ឈានមុខក្នុងពិភពលោក ដោយក្នុងរយៈពេលជាង១០ឆ្នាំមកនេះ OPPO បានពង្រីកប្រតិបត្តិការរបស់ខ្លួន ទាំងនៅក្នុងតំបន់ និង អន្តរជាតិប្រមាណជា ៤០ ប្រទេសរួចមកហើយ ដែលមាន មជ្ឈមណ្ឌលស្រាវជ្រាវចំនួន 6 នៅទូទាំងពិភពលោក និងមជ្ឈមណ្ឌលរចនាអន្តរជាតិប្រចំានៅទីក្រុងឡុងស៍ ដែលមានក្រុមការងារប្រមាណជាង 40.000 នាក់ ក្នុងការបង្កើតគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជនឥតឈប់ឈរនៅជុំវិញពិភពលោក៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post