header ads

Sponsor

ភ្នំពេញៈ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៩៖៣០នាទីយប់ ត្រង់ចំណុចផ្ទះសំណាក ឈ្មោះ “សុខ វិសាល” ផ្លូវលេខ១១០B ភូមិថ្មី២ សង្កាក់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កម្លាំងការិល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះបង្ក្រាបបទល្មើសសញ្ចាកម្ម ដោយមានការចូលរួមដោយ នគរបាលក្រុងតាខ្មៅ នគរបាលប៉ុស្តិ៍តាខ្មៅ ក្រុមព្រឹក្សាសង្កាត់តាខ្មៅ សមាជិកភូមិតាខ្មៅផងដែរ។

ក្នុងនោះយើងបានសង្រ្គោះអនីតិជន ចំនួន៥នាក់ នីតិជនម្នាក់សរុបចំនួន៦នាក់៖ ទី១-ឈ្មោះ ល.ហ.ហ អនីតិជន, ទី២- ឈ្មោះ ម៉ៅ រក្សា, ទី៣- ឈ្មោះ សៀង គា, ទី៤- ឈ្មោះ ធី ចាន់លីណា, ទី៥- ឈ្មោះ មុន លក្ខិណា, ទី៦- ឈ្មោះ ពេជ្រ រតនា។ ចំណែក ជនល្មើសជាអន្តរការី ឈ្មោះ ទូច ចាន់  ភេទប្រុស អាយុ៣៥ឆ្នាំ ឈ្មោះហៅក្រៅ ក្រពុំឈូក មានទីលំនៅបច្ចុប្បន្ននៅផ្ទះជួលក្នុងភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ មានទីលំនៅកំណើត ភូមិអង្គបាន ឃុំអង្គបាន ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវបានឃាត់ខ្លួនបញ្ជូនមកការិល័យជំនាញខេត្ត។

បច្ចុប្បន្ន ​ជនរងគ្រោះទាំង៦នាក់ បាននាំមកការិល័យជំនាញខេត្ត ក្រោមការជួយឧបត្ថម្ភពីអង្គការមេត្រីអន្តរជាតិ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post