
សូមបញ្ជាក់ថាOPPO គឺជាក្រុមហ៊ុនដែលតែងតែព្យាយាមយ៉ាងយកចិត្តទុកដាក់ បង្កើតគំនិតច្នៃប្រឌិតថ្មីៗ យ៉ាងម៉ត់ចត់បំផុត ក្នុងការរចនាម៉ូឌែលទូរស័ព្ទនីមួយៗ ជាពិសេសគឺការបង្កើតម៉ូឌែល OPPO Reno នេះឡើង ក្នុងលក្ខណៈជាប្រភេទទូរស័ព្ទដែលមានអេក្រង់លាតសន្ធឹងធំល្វឹងល្វើយស្ទើតែ100% វាស្ទើតែគ្មានគែម និងមិនមានចន្លោះឆកណាមួយឡើយ វាថែមទាំងមានកាមេរ៉ាភ្លោះស្ថិតនៅចំកណ្តាល រាងបញ្ឈរចុះក្រោម និងមានកាមេរ៉ាមុខផុសចេញពីតួខ្លួនមានរាងដូចជាស្នែងសត្វរមាស ដែលភាគច្រើនពាក្យ Reno នេះ ត្រូវបានគេប្រដូចទៅនឹងពាក្យ Rhino (សត្វរមាស)ដូច្នោះដែរ ។
ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ សួរថាតើ OPPO Reno នឹងមកកាន់តំបន់អាស៊ីអាគ្នេយ៍យើងដែរឬទេ? មានដូចជាប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ វៀតណាម និង ប្រទេសកម្ពុជាយើងឬអត់? បើគ្រាន់តែមើលពីសមត្ថភាពរបស់វាត្រួសៗ ស្មើនឹងសមត្ថភាពកាមេរ៉ាធំៗទៅហើយនោះ ចុះតម្លៃមិនកប់ក្តោងហើយលោកព្រះ បើអ៊ីចឹងមានតែរង់ចាំតាមដានទស្សនាទាំងអស់គ្នាជាបន្តទៀត .......... ៕




