header ads

Sponsor

ភ្នំពេញៈ ទំព័រហ្វេសប៊ុក ហាងទូរស័ព្ទ Apple Gold បានបង្ហាញភិនភាគក្រុមចោរធ្វើ​សកម្មភាពឆក់កាបូបពីស្ត្រីម្ចាស់ហាង Apple Gold  បណ្ដាលឲ្យគាត់ ដួលរងរបួស ហើយយកកាបូបជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។

ហេតុការណ៍ឆក់ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ន នៅចំណុចទល់មុខសាលាវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក លើផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ហាងទូរស័ព្ទ Apple Gold បាន​បង្ហោះដោយ​សរសេរទៀតថា  "ក្នុងកាបូប ដែលត្រូវបានចោរឆក់ទៅបាត់នោះ មានទឹកប្រាក់ចំនួនជាង១ម៉ឺនដុល្លារឯណោះ!  (10,000$ជាង) "។

ហាងទូរស័ព្ទ Apple Gold មិនបានបញ្ជាក់ទេថា បានទៅដាក់ពាក្យបណ្ដឹង  ឬមិនទាន់ដាក់ពាក្យបណ្ដឹងនោះ  គឺគ្រាន់តែសូមអោយបងៗប៉ូលិសជួយស៊ើបអង្កេតស្រាវជ្រាវផង ស្រុកខ្មែរអីឡូវចោរឆក់ច្រើនណាស់ សូមបងប្អូនប្រុងប្រយ័​ត្នផង បាត់បង់ទ្រព្យសម្បត្តិហើយ អាចបាត់បង់ជីវិតទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post