header ads

Sponsor

ភ្នំពេញៈ មានករណីអគ្គិភ័យមួយ បានឆាបឆេះពូក និងគ្រែយ៉ាងសន្ធោសន្ធៅ ខណៈលោកយាយលោកតាចាស់ៗ២នាក់ នៅផ្ទះស្របពេលភ្លើងដាច់ ក៏យកទៀនមកអុជបំភ្លឺ ស្រាប់តែរលំឆេះពូកយ៉ាងសន្ធោសន្ធៅតែម្តង ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច រួមទាំងរថយន្តពន្លត់អគ្គិភ័យ ចុះមកធ្វើការអន្តរាគមន៍។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១៖៣០នាទីថ្ងៃត្រង់ ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ៨៧BT ក្រុម២ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា ផ្ទះដែលរងគ្រោះអគ្គិភ័យខាងលេី ជាផ្ទះថ្មប្រក់សង្ក័សី (ផ្ទាល់ដី) ទំហំ៥មX២០ម ជាកម្មសិទ្ធិរបស់ឈ្មោះ លឹង ងនហាក់ អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទឹកកក ដែលជាកូនស្រីរបស់លោកតាលោកយាយ។

ចំណែកមូលហេតុ សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា បណ្តាលមកពីឪពុករបស់ម្ចាស់ផ្ទះជាចាស់ជរា នៅផ្ទះតែ២នាក់យាយតា ខណៈដែលភ្លើងដាច់នោះ ងងឹតពេក គាត់បានយកទានមកអុជបំភ្លឺ ដើម្បីចូលបន្ទប់ទឹក ស្រាប់តែទៀនបានរលំទៅលើពូក ហើយក៏ឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។

ភ្លាមៗមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋយ៉ាងខ្លាំង ដោយបានយកបំពង់ពន្លត់អគ្គិភ័យចំនួន៤បំពង់ មកបាញ់ពន្លត់តែមិនរលត់នោះទេ ទើបសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុនទី២ និងកម្លាំងប្រជាការពារខណ្ឌមានជ័យ ចុះជួយអន្តរាគមន៍ និងហៅរថយន្តពន្លត់អគ្គិភ័យ២គ្រឿង របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកអន្តរាគមន៍ ដោយបាញ់ទឹកអស់១គ្រឿង ក៏រលត់ទៅវិញជាស្ថាពរតែម្តង នៅវេលាម៉ោង១២ម៉១០នាទី នាថ្ងៃខែឆ្នាំដដែលនេះ។

អនុសេនីយ៍ឯក ឃុន ឡេង នាយប៉ុស្តិ៍នគរបាលបឹងទំពុនទី២ បានបញ្ជាក់ថា អគ្គិភ័យនេះ មិនបណ្តាលឲ្យឆាបឆេះដល់ផ្ទះទាំងមូលនោះឡើយ គ្រាន់តែខូចខាតពូកចំនួន១ និងខោអាវមួយចំនួន នៅក្នុងបន្ទប់ផ្ទះ (ទំហំ៤ម X៦ម) តែប៉ុណ្ណោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post