header ads

Sponsor

(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្នមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង  បានអញ្ជើញជាជាអធិបតីក្នុងពីធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងមានការចូលរួមពីមន្ត្រីរាជការស្រុក-ក្រុងទាំងអស់ ព្រមទាំងការចូលរួមពីតាមមន្ទីរនានាជុំវិញខេត្ត ភ្ញៀវវៀតណាមដែលមានខេត្តជាប់ព្រំដែនខេត្តស្វាយរៀង គឺខេត្តទ្បុងអាន និងខេត្តតៃនីញ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ ។
លោកស្រី ម៉ែន សំអន បានជំរុញដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរទូទាំងខេត្ត ត្រូវអនុវត្តន៍ការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ឲ្យល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលនឹងជិតចូលមកដល់នាពេលខាងមុខនេះ គឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្នបានសប្បាយរីករាយ និងត្រៀមក្នុងការជួយសង្គ្រោះបន្ទាន់នានា ដូចជា៖ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះអគ្គិភ័យជាដើម ។


លោកស្រីកិត្តិសង្គហបណ្ឌិត បានថ្លែងនូវការផ្តាំផ្ញើ និងសាកសួរសុខទុកពីសំណាក់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជូនដល់បងប្អូនមន្ត្រីរាជការ ប្រជាពលរដ្ឋនៅទូទាំងខេត្តស្វាយរៀង និងភ្ញៀវជាតិ-អន្តរជាតិ ដែលបានចូលរួមជូនពរឆ្នាំថ្មីនេះផងដែរ ។
លោកជំទាវបានថ្លែងទៀតថា៖ ក្នុងរយៈពេលមួយឆ្នាំនេះ ថ្នាក់ដឹកនាំខេត្តក៏ដូចជា មន្ត្រីរាជការជុំវិញខេត្តស្វាយរៀង បានខិតខំបំពេញកិច្ចការងារដែលរាជរដ្ឋាភិបាល បានដាក់ចេញទទួលបានជោគជ័យមួយកម្រិត និងត្រូវខិតខំបន្តទៀតនៅឆ្នាំ២០១៩ ធានាបានសេដ្ឋកិច្ចកាន់តែល្អប្រសើរ គិតគូរសុខទុក្ខប្រជាពលរដ្ឋមន្ត្រីរាជការឲ្យមានជីវភាពសមរម្យ ។


លោកស្រីបានបញ្ជាក់ថា៖ ការជួបជុំគ្នានៅពេលនេះស្របពេលដែលប្រទេសជាតិយើងមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យហើយការជួបជុំជូនពរក្នុងកម្មវិធីចូលឆ្នាំថ្មីនេះវាជាប្រពៃណីដ៏យូមកហើយរវាងខេត្តស្វាយរៀង ឡុងអាន តៃនិញ ក្នុងការជូនពរចូលឆ្នាំថ្មីគ្នាទៅវិញទៅមក ហើយមិនត្រឹមបានញ៉ាំងឲ្យមានបរិយាកាសមានភាពអធិកអធមប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញឲ្យឃើញពីការរីកចម្រើនទៅមុខជាលំដាប់នូវទំនាក់ទំនងជាមិត្តភាព ប្រកបដោយសាមគ្គីភាព ភាតរភាព រវាងប្រទេសទាំងពីរ កម្ពុជា វៀតណាម ហើយបានជួយគ្នាទៅវិញទៅមកទាំងវិស័យសេដ្ឋកិច្ចនិងសហប្រតិបត្តិយ៉ាងល្អនាពេលកន្លងមក ។


លោកស្រី ម៉ែន  សំអន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសប្បាយរីករាយក្នុងកម្មវិធីសង្ក្រាន្តស្វាយរៀងឲ្យបានច្រើនកុះករ ហើយត្រូវប្រុងប្រយត្ន័អគ្គិភ័យដែលកើតឡើងជាយថាហេតុ និងត្រូវនាំគ្នាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ត្រូវនិយាយថាទេចំពោះគ្រឿងញៀនគ្រប់ប្រភេទ ៕ ដោយ៖ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post