header ads

Sponsor

បន្ទាយមានជ័យៈ ស្រ្តីម្នាក់ បានធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័​ម ក្រោយជិះម៉ូតូជាមួយប្ដី ហើយទាក់ដៃចង្កូតជាមួយមួយគ្រឿងទៀត បណ្ដាលឲ្យ​ធ្លាក់ជនរងគ្រោះ ខ្ទាចចូលក្រោមរថយន្តធុនធំ កិនស្លាប់មួយរំពេចតែម្ដង។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងកាលពីវេលាម៉ោង៣៖៤០នាទីរសៀលថ្ងៃទី  ៦ ខែមេសា ឆ្នាំ២០១៩ លើ​ផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខកាស៊ីណូ ហ្គ្រែនដាយមីន  ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយបែត ខេត្តបន្ទាយ មានជ័យ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ​រថយន្តធុនធំ  ពាក់ស្លាក​លេខ Thaniland 7I-5383 បើ​កពីលិចទៅកើ​ត មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូម៉ាកហុងដា Spacyi គ្មានស្លាកលេខ ជិះពីរនាក់ប្តីប្រពន្ធ​ បើកវ៉ារថយន្ត ស្រាប់តែទាក់ដៃចង្កូតជាមួយម៉ូតូគ្រឿងទៀត បណ្ដាលដួលខ្ទាតប្រពន្ធចូលក្រោមរថយន្ត កិនស្លាប់តែម្ដង រីឯម៉ូតូខូចខាតស្រាល។

ក្រោយកើ​តហេតុអ្នកបើ​កបររថយន្ត បានចុះរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ។ បន្ទាប់មកសមត្ថកិច្ចចុះមកធ្វើការវាស់វែង យករថយន្ត និងម៉ូតូរក្សាទុក រង់ចាំដោះស្រាយពេលក្រោយ ចំណែកសាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post