header ads

Sponsor

កំពង់ស្ពឺ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់ វេលាម៉ោង ១៦និង២៥នាទី បណ្ដាលឲ្យយុវជន ០១នាក់ ជិះម៉ូតូឌុប ព្រះសង្ឃ ០២អង្គ មិនប្រយ័ត្ន បានបុកសត្វគោ ដែលកំពុងឆ្លងផ្លូវ បណ្តាឲ្យដួលម៉ូតូ ស្របពេលនោះ ក៏មានរថយន្តដឹកប្រេងមកដល់ ធ្វើឲ្យកិនជនរងគ្រោះ ទាំង០៣នាក់ បណ្តាលឲ្យព្រះសង្ឃ ០២អង្គ សុគត និងយុវជន ០១នាក់ទៀត បានស្លាប់បាត់បង់ជីវិត ព្រមទាំងគោ ០១ក្បាល នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៣៨-៣៩ ស្ថិតក្នុងភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

យុវជនរងគ្រោះទី១ មានឈ្មោះ ទូច កុយ អាយុ១៨ឆ្នាំ រស់នៅភូមិអង្គទន្លាប់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ស្លាប់)
ព្រះសង្ឃរងគ្រោះទី២ មានឈ្មោះ អៀង បញ្ញា អាយុ១៧ឆ្នាំ គង់នៅវត្តអង្គទន្លាប់ (សុគត)
ព្រះសង្ឃរងគ្រោះទី៣ មានឈ្មោះ ម៉ៅ រិទ្ធិកា អាយុ១៦ឆ្នាំ គង់នៅវត្តអង្គទន្លាប់ (សុគត)

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post