ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០១៩នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានធ្វើ សន្និសីទបង្ហាញ ឱសថជំនួយផ្លូវភេទបង្កើនអារម្មណ៍ស្រើបស្រាល ដែលគ្មាន លិខិតអនុញ្ញាត នាំចូល និងហួសការបរិច្ឆេទកំណត់ជិត២ម៉ឺនគ្រាប់ ដែលសមត្ថកិច្ចជំនាញបានចុះបង្ក្រាប កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៩ នៅទីតាំង លក់ឱសថសម័យបុរាណចិន បីកន្លែងនៅលើវិថី ហ្សាដឺ ហ្គោល រកឃើញថ្នាំ ចំនួន ១៨១៦០ គ្រាប់ ។

ក្នុងឱកាសនេះដែរលោកបាន បញ្ជាក់ថាចំពោះម្ចាស់ទីតាំងសមត្ថកិច្ចកំពុងតែកសាងសំណុំរឿង ទៅតុលាការ ហើយម្ចាស់ទីតាំងកំពុងតែ ស្ថិតក្រោមការឃ្លាំមើល របស់សមត្ថកិច្ច ដើម្បីកំណត់ស្ថានទម្ងន់ទោស ឲ្យ បានត្រឹមត្រូវ ហើយនៅក្នុងច្បាប់របស់យើងដែលមាន ចែងថា ទោសប្រើប្រាស់ថ្នាំ ដែលវាប៉ះពាល់ ដល់ប្រព័ន្ធប្រសាទ ថ្នាំបង្កើនភាពស្រើបស្រាល ថ្នាំសម្រើប គឺ ពិត រកឃើញ មែន មានទោស ពី ៥ ឆ្នាំ រហូត ទៅដល់ ១០ ឆ្នាំ និង ត្រូវពិន័យជាប្រាក់រហូត ទៅដល់ ៥០ លាន រៀល ។

ហើយករណីនេះវាជារឿងមួយដែលថ្មីយើងកំពុងតែធ្វើការ សិក្សាស្រាវជ្រាវឲ្យបានដិតដល់ដើម្បីធានាថាសុខភាព ប្រជាជន នឹងត្រូវបានការពារ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor