header ads

Sponsor


ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសឡើងក្នុងកិច្ចប្រជុំបូកសរុបការងាររបស់គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោលនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះថា នឹងទុកពេល៣ខែឱ្យអ្នកប្រកបរបររត់ម៉ូតូកង់បីទាំងអស់ចូលទៅរៀន និងប្រឡងយកបណ្ណបើកបរ។

លោកបានបន្ថែមឲ្យដឹងថា អ្នករត់ម៉ូតូឌុបប្រមាណជា ៩៨ភាគរយមិនទាន់មានបណ្ណបើកបរនៅឡើយនោះទេ ដោយលោកបានអះអាងថា ការចាត់វិធានការបង្ខំឱ្យអ្នករត់ម៉ូតូកង់បីទៅរៀនច្បាប់ចរាចរណ៍ និងប្រឡងយកបណ្ណបើកបរនេះ ក្នុងគោលបំណងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរ និងការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលបណ្តាលមកពីការមិនយល់ដឹងពីច្បាប់ចរាចរណ៍ក្នុងពេលបើកបររបស់ពួកគេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post