header ads

Sponsor

ភ្នំពេញៈ ជនសង្ស័យជាឪពុកមាម្នាក់​ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព​ចាប់រំលោភក្មួយស្រីបង្កើត បានសម្រេចជាច្រើនលើក​ ពោលគឺ​កាលពីអំឡុងខែតុលា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។

ក្រោយពីធ្វើសកម្មភាពរួច​ ជនសង្ស័យបានរត់គេចខ្លួនទៅស្នាក់នៅភូមិប្រម៉ោយ ឃុំដីក្រហម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទើបនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ទើត្រូវបាន​កម្លាំង​នគរបាលខណ្ឌ៧មករាដឹកនាំដោយលោកវរសេនីយ៍ទោ ក្រេត សិខរិន អធិការរង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង ធ្វើការឃាត់ខ្លួន។

ការ​ចាប់ខ្លួនឪពុកមាចិត្តខ្មៅ​ ចាប់រំលោភលើក្មួយស្រីបង្កើតនេះ គឺធ្វើឡើងតាមបញ្ជាលោកអធិការនគរបាលខណ្ឌ៧មករា និងយោងតាមចំណាឯកភាពរបស់លោក កែវ សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ឪពុកមាចិត្តខ្មៅរូបនេះ ឈ្មោះ ញ៉ែត ឆាង អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៩១E4z ផ្លូវលេខ១០៧ ភូមិ៣ សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ចំណែក្មួយស្រី​គ្រោះឈ្មោះ ស.ន ស.ធ អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅជាមួយពូបង្កើតផ្ទះកើតហេតុខាងលើ ។

តាមប្រភពបានឲ្យដឹងថា បន្ទាប់ពីបានធ្វើសកម្មភាពរំលោភក្មួយស្រីរយច​ ឪពុកមា​រូបនេះបានរត់គេចពីសំណាញ់ច្បាប់ មកលាក់ខ្លួននៅភូមិប្រម៉ោយ ឃុំដីក្រហម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទើបនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ក៏ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលស្រុកវាលវែង ចុះចាប់ឃាត់ខ្លួន នាំមកកាន់អធិការដ្ឋានខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post