header ads

Sponsor

នៅថ្ងៃព្រហស្បត្តិ៏ ៧ កេីត ខែ ចេត្រ ឆ្នាំ ច សំរឹទ្ធិស័ក ព ស២៥៦២​ ត្រូវនឹងថ្ងៃទី១១​ ខែមេសា​ ឆ្នាំ២០១៩​ វេលាម៉ោង ១៨:៣០នាទី​ ប៉ុស្តិនគរបាលជ័យជំនះធ្វើឃាត់ខ្លួនជនសង្ស័យ ០១នាក់ជាជនជាតិចិន ក្រោយបង្ហោះដ្រូនក្នុងតំបន់ហាមឃាត់។

ជនជាតិចិនខាងលើឈ្មោះ Lin YANHEភេទប្រុស អាយុ33ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៏​ លិខិតឆ្លងដែនលេខ E04955964 ស្នាក់នៅសណ្ឋាគារCity came food ស្ថិតនៅ ផ្ទះលេខ២៨ ផ្លូវ ១១៥សង្កាត់ បឹងប្រលិត ខណ្ឌ៧មករា រាជធា-នីភ្នំពេញ។

ការឃាត់ខ្លួននេះក្រោយបង្ហោះឧបករណ៍ដ្រូន បំពាក់ដោយកាំមេរ៉ាថតរូប បញ្ជាដោយតេឡេកម៉្មង់(DRONE) នៅត្រង់ចំណុច លើសួនច្បារ ព្រះបុររាជវាំងផ្លូវ សុីសុវត្តិ ភូមិ ០១សង្កាត់ជ័យជំនះ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។

វត្តុតាងចាប់យក៖
-ដ្រូន ចំនួន០១ ម៉ាក dJIពណ៌ សរ ចំនួន០១គ្រឿង ផលិតនៅប្រទេសចិន
-ទូរសព្ទ័ដៃចំនួន ០១គ្រឿង iPhone7ពណ៍ក្រហម មួយគ្រឿង 
-ថ្ម ចំនួន ០១ ដុំ
-តេឡេសំរាប់បញ្ជារ ចំនួន១គ្រឿង ម៉ាក dji ពណ៌សរ ១គ្រឿង​ នៅវេលាម៉ោង២០ :៣០នាទី​នាទីកម្លាំងខណ្ឌនឹងប៉ុស្តិ៍បានប្រគល់ជូនកម្លាំង នៃនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីចាត់ការតាម និតិវិធីច្បាប់បន្ត ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post