header ads

Sponsor

ភ្នំពេញៈ ស្ត្រីអូស្ត្រាលី ដើមកំណើតវៀតណាមម្នាក់ ត្រូវបានក្រុមប្រឹក្សាតុលាការរាជធានីភ្នំពេញ នាំខ្លួនមកកាត់ទោស ពាក់ព័ន្ធបទល្មើសស៊ី​ឈ្នួលដឹកជញ្ជូនហេរ៉ូអ៊ី​នចេញពីប្រទេសកម្ពុជាទៅប្រទេសអូស្ត្រាលី។

ជនជាប់ចោទឈ្មោះ Tran ve thy អាយុ៣៨ឆ្នាំ ដើមកំណើតជាវៀយណាមចូលសញ្ជាត់អូស្ត្រាលី ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ចាប់ខ្លួនកាលពីថ្ងៃទី៦ មករា ឆ្នាំ២០១៨ នៅ​ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាមួយនិងថ្នាំញៀនប្រភេទហេរ៉ូអ៊ីនទម្ងន់​១៧៥០ក្រាម ត្រូវបានគេរកឃើញនៅក្នុងគែមវ៉ាលីសពណ៌​ក្រ​ហមមួយរបស់ជនសង្ស័យ។

នៅថ្ងៃទី ១០មករា ឆ្នាំ២០១៨ តុលាការកម្ពុជា បានចេញដីកាសម្រេចឃុំខ្លួនជនជាប់ចោទដាក់ពន្ធនាគាររហូតដល់ថ្ងៃកាត់ទោសនេះ។

ក្នុងសវនាការ ត្រាន់ វេធី បានសារភាពថា ពេលនៅប្រទេសអូស្ត្រាលី នាងបានចូលលេងល្បែងនៅកាស៊ី​ណូ ចាញ់អស់ប្រាក់ចំនួន៥០០០ដុល្លារ ដែលប្រាក់នោះ នាងបានខ្ចីពីឈ្មោះ ចាង។ បន្ទាប់មកឈ្មោះ ចាង បានទារប្រាក់ជំពាក់នោះ ហើយពេលនាងអត់មានប្រាក់សង ឈ្មោះចាង ក៏បានគំរាមអោយនាងមកយកអីវ៉ាន់មួយកញ្ចប់នៅកម្ពុជាជាថ្នូរលស់បំណុល ហើយបើយកទៅដល់អូស្ត្រាលី គេនឹងអោយប្រាក់នាង១ម៉ឺនដុល្លារ ប៉ុន្តែបើនាងមិនព្រមមកយក គេនឹងចាប់យកកូននាងទាំង២ចេញពីសាលា។ ដោយគ្មានជម្រើស នាងក៏មកកម្ពុជាចូលទៅកាស៊ី​ណូណាហ្គា ជួបនិងបុរសវៀតណាម២នាក់ យកវ៉ាលីសក្រហមមួយមកអោយនាងយកទៅសណ្ឋាគារដាយមិនផាលេស។ លុះដល់ថ្ងៃទី៦ មករា ឆ្នាំ២០១៨ នាងក៏ចេញដំណើរមកអូស្ត្រាលីវិញ ក៏ត្រូវប៉ូលិសចាប់ខ្លួនតែម្ដង។

ក្រុមប្រឹក្សាតុលាការព្រហ្មទណ្ឌបានកំ​ណត់យកថ្ងៃទី២៥ មេសា ឆ្នាំ២០១៩ វេលាម៉ោង៩ព្រឹកដើម្បីប្រកាសសាលក្រម៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post