header ads

Sponsor

កោះកុង៖ រថយន្តហាយលេនឌ័របែកកង់ក្រឡាប់ធ្លាក់ចិញ្ចើមផ្លូវ ករណីនេះ បានកើត នៅវេលាម៉ោង ៨ និង១៩ នាទីព្រឹក នាថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០១៩ លើផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោលគីឡូម៉ែតលេខ ៥៤-៥៥ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

គ្រោះថា្នក់ចរាចរណ៍ខាងលើបង្កដោយរថយន្ត High-lander ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AG - 2124 ធ្វើដំណើរពីរភ្នំពេញ ទៅកោះស្តេច បើកបរដោយឈ្មោះ ឡុ សុភាព ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅភូមិ ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងអ្នករួមដំណើរចំនួន ៥ នាក់ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បែកកង់ក្រោយខាងស្តាំ ក្រឡាប់ធ្លាក់ចិញ្ចើមផ្លូវដោយខ្លួនឯង បណ្តាលអោយរងរបួសចំនួន ០៤ នាក់ ស្រី ០២នាក់ ក្នុងនោះ រងរបួសធ្ងន់ ០២ នាក់ ស្រី ០១ នាក់ ។

ក្រោយកើតហេតុ កម្លាំងជំនាញយើង បានបញ្ជូនជនរងគ្រោះ ទៅព្យាបាលនៅមណ្ឌលសុខភាព ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post