header ads

Sponsor

ខេត្តព្រះសីហនុ៖  នៅវេលាម៉ោង០៧ និង១៥នាទី​ ថ្ងៃទី២៦​ ខែមេសា​ ឆ្នាំ២០១៩​ ចន្លោះគីឡូម៉ែត្រ១១២-១១៣ស្ថិតក្នុងភូមិស្ទឹងច្រាល​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ មានគ្រោះថ្នាក់ចរាចរណ៏​កេីតឡេីងរវាងរថយន្តនិងម៉ូតូមានទិសដៅបញ្ច្រាសគ្នា ។

បើតាមសមត្ថកិច្ចថា រថយន្តម៉ាកហុីយ៉ាន់ដាយ​ ពណ៌ស​ ស្លាក​លេខ​ភ្នំពេញ៣C​ ៧៧៧៣​ អ្នកបេីកបរ (រត់គេចបាត់)​ និងម៉ូតូម៉ាកវេវ​ ពណ៌ខ្មៅ​ គ្មានស្លាកលេខ​ បេីកបរដោយឈ្មោះ អោម​ មឿន​ ភេទប្រុស​ អាយុ៥៨ឆ្នាំ​ មានទីលំនៅភូមិសេរីដូច​ ឃុំអង្គកែវ​ ស្រុកទ្រាំង​ ខេត្តតាកែវ​ បណ្តាលអោយរងរបួសធ្ងន់​ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល​ ។

​ ចំណែកវត្ថុតាងរថយន្តនិងម៉ូតូសមត្ថកិច្ចយកមករ​ក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់​សីលារងចាំការដោៈស្រាយទៅតាមនិតិវិធី​ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post